//Haneda Future Research Institute, Inc: ជាស្ពានចម្លងនូវចំណេះដឹងក្នុងការគ្រប់គ្រងអាកាសយានដ្ឋានមកកាន់ប្រទេសកម្ពុជា

Haneda Future Research Institute, Inc: ជាស្ពានចម្លងនូវចំណេះដឹងក្នុងការគ្រប់គ្រងអាកាសយានដ្ឋានមកកាន់ប្រទេសកម្ពុជា

អាកាសយានដ្ឋាន ហានិដា (Haneda): ជាបុត្រសម្ព័ន្ធក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានប្រទេសជប៉ុន ដែលទទួលបានភាពល្បាញល្បីដោយសារការគ្រប់គ្រង និង​ អភិវឌ្ឍស្ថានីយ៍អ្នកដំណើរនៃអាកាសយានដ្ឋានដែលកំពុងស្ថិតនៅជួរមុខគេនៃក្រុមហ៊ុនបណ្តាក់ទុនរួមពហុមុខ។ ក្រុមហ៊ុនបានចូលរួមសកម្មភាពដំណើរការឡើងវិញក្នុងតំបន់ ការអភិវឌ្ឍគម្រោងទេសចរណ៍ ការអភិវឌ្ឍឡើងវិញតំបន់ជាប់អាកាសយានដ្ឋាន ការពិគ្រោះយោបល់លើកិច្ចសហការ និង ការអភិវឌ្ឍធនធានមនុស្ស។ ក្រុមហ៊ុនមានចក្ខុវិស័យ “ផ្តល់អនុភាពដល់តួនាទីនៃទីក្រុងតូក្យូ ជាមជ្ឈមណ្ឌលភ្ជាប់ទំនាក់ទំនងប្រទេសជប៉ុនទៅពិភពលោកទន្ទឹមនឹងការជំរុញស្លាកយីហោប្រទេសជប៉ុនរួមជាមួយនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់”។

គោលដៅនៃកិច្ចសហប្រតិបត្តិការនេះគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតក្រោមការត្រួតពិនិត្យដោយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ មានមហិច្ឆិតាកសាងអាកាសយានដ្ឋានថ្មី ជាអាកាសយានដ្ឋានកណ្តាលមួយក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យរួមគ្នាជាច្រើនដូចទៅនឹង Haneda Future research institute, Inc.។ ជាការកត់សម្គាល់ ៦០% នៃហាងទំនិញក្នុងអាកាសយានដ្ឋានត្រូវបានគ្រប់គ្រងដោយផ្ទាល់ពីក្រុមហ៊ុនអាកាសយានដ្ឋានដោយធានាបាននូវកម្រិតដ៏វិសេសនៃបដិសណ្ឋារកិច្ច លើកកម្ពស់ការឆ្លើយតបក្នុងគ្រាអាសន្ន និងរចនាសម្ព័ន្ធ។ លើសពីនេះទៅទៀត ព័ត៌មានជាក់លាក់ត្រូវបានផ្តល់ជូន រួមទាំងទម្រង់កិច្ចសន្យា ជាមួយរដ្ឋាភិបាលជប៉ុនដែលជាម្ចាស់ដី។ លោក ម៉ាកូតុ កាវ៉ៃ (Makato Kawai) នាយករងប្រតិបត្តិនៃក្រុមហ៊ុន Haneda Future Research Institute, Inc បានឆ្លើយតបយ៉ាងយកចិត្តដាក់ និងលម្អិតចំពោះសំណួរដែលបានលើកឡើងដោយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី​ ម៉ៅ ហាវណ្ណាល់ និង គណៈប្រតិភូអមដំណើរ ជាហេតុដែលធ្វើអោយឯកឧត្តមរដ្ឋមន្ត្រីនិង គណៈប្រតិភូកាន់តែមានចំណាប់អារម្មណ៍កាន់តែខ្លាំង និងបន្តពិភាក្សាដោយរលូន សម្រាប់ទស្សនៈកិច្ចនៅស្ថានីយ៍អ្នកដំណើរនេះ។ អាកាសយានដ្ឋានអន្តរជាតិតេជោ លាតសន្ធឹងលើផ្ទៃដីទំហំ ២៦០០ ហិកតា ធំជាងអាកាសយានដ្ឋាន ហានិដា (Haneda) ដែលមានទំហំ ១៥០០ហិកតា ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៥។ តាមរយះដំណើរទស្សនកិច្ចនេះ ខ្ញុំអាចមើលឃើញពីការសាទររបស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ដែលមានយុត្តាធីកាលើអាកាសយនាដ្ឋានខ្នាតធំ ហើយខ្ញុំអាចទទួលអារម្មណ៍បានថា ការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលមានគោលដៅធ្វើអោយអាកាសយានដ្ឋានថ្មីនឹងក្លាយអាការយានដ្ឋានកណ្តាលនៅក្នុងតំបន់អាស៊ាន។