//វេទិការភាពជាដៃគូវិនិយោគកម្ពុជា-ជប៉ុន​និងកម្មវិធីទទួលបដិសណ្ឋារកិច្ច

វេទិការភាពជាដៃគូវិនិយោគកម្ពុជា-ជប៉ុន​និងកម្មវិធីទទួលបដិសណ្ឋារកិច្ច

វេទិការភាពជាដៃគូវិនិយោគកម្ពុជា-ជប៉ុន ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅឯស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនក្នងតំបន់អាកាសាកា (Akasaka) ទីក្រុងតូក្យូ បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ដែលវាជាឳកាសដ៏កម្រមួយក្នុងការបានស្តាប់ដោយផ្ទាល់ពីឯកឧត្តមរដ្ឋមន្រ្តីកម្ពុជា។ បរិយាកាសសាទរ និងរស់រវើកនៃវេទិកានេះដែលមានអ្នកចូលរួមចំនួន ៨៦រូប ដែលលើសពីចំនួនផ្ទុកអតិបរមារបស់កន្លែងដែលមានត្រឹមសម្រាប់មនុស្សចំនួន៥០រូប ដែលនេះគឺបានផ្តល់ជាសក្ខីកម្មបង្ហាញពីការចាប់អារម្មណ៍កម្រិតខ្ពស់ទៅលើការវិនិយោគរវាងប្រទេសទាំងពីរ។ ជាពិសេសវេទិកានេះបានផ្តល់នូវ​ ប្រភពព័ត៌មានដ៏មានតម្លៃសម្រាប់ក្រុមហ៊ុននិងអ្នកវិនិយោគជប៉ុនដែលកំពុងស្វែងរក​ឳកាសវិនិយោគនៅក្នុងទីផ្សារកម្ពុជាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ​

នៅតុទទួលភ្ញៀវ អ្នកចូលរួមទាំងអស់ ទទួលបានស្លាកខ្ទាស់នៅលើអាវដែលមានរចនាទង់ជាតិកម្ពុជា ជប៉ុន និង “ក្រម៉ា” ដែលជាក្រណាត់ត្បាញដោយដៃដែលជាប្រពៃណីរបស់កម្ពុជា។ ទិដ្ឋភាពនៃអ្នកចូលរួមវេទិកាដោយមានបង់ក្រម៉ានៅជុំវិញករបស់ពួកគេនិងមានស្លាកខ្ទាស់នៅលើអាវជានិមិត្តរូបវិជ្ជមានសម្រាប់អនាគតនៃទំំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នៅក្នុងសុន្ទរកថានៃការបើកវេទិកា ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល បានមានប្រសាសន៍ថា៖ ” ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានចូលរួមក្នុងវេទិការភាពជាដៃគូវិនិយោគ ជប៉ុន-កម្ពុជា ” ហើយបានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំក្រុង សេនដៃ (Sendai) និង អង្គការចាធីក (JATIC) សម្រាប់ការគាំទ្រកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

តាមរយៈសុន្ទរកថានោះ ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់យ៉ាងសោមនស្សពីចំនុចទាក់ទាញពិសេសរបស់កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។ ឯកឧត្តមរដ្ឋមន្ត្រីបានកំណត់ចំនុចស្នូលចំនួនបួននៃភាពខ្លាំង និងសក្តានុពលរបស់ប្រទេសកម្ពុជាដូចខាងក្រោម៖ ១.សន្តិភាព និងស្ថេរភាពនយោបាយចាប់ពីឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ការវិនិយោគទុន តាមរយៈ “គោលនយោបាយឈ្នះ ឈ្នះ” ដែលជម្រុញដោយអតីតនាយករដ្ឋមន្ត្រីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយធានានូវស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម។ ២.គោលជំហរភូមិសាស្រ្តជាយុទ្ធសាស្រ្ត និង សមាហរណកម្មសេដ្ឋកិច្ច៖ តាមបណ្តោយព្រំដែនថៃ វៀតណាម ឡាវ កម្ពុជា រក្សាបានគោលជំហរកណ្តាលក្នុងតំបន់អាស៊ាន ពង្រីកលទ្ធភាពចូលរួមរបស់វិនិយោគិនក្នុងទីផ្សារដ៏សម្បូរបែប។ ៣.កម្លាំងពលកម្មនិងធនធានមិនចេះរីងស្ងួត៖ ពង្រឹងទីកន្លែងនៃកេរ្តិ៍ដំណែលវប្បធម៌ ដែលល្បីល្បាញជាសាកលដូចជា អង្គរវត្ត ដោយឧស្សាហកម្មទេសចរណ៍របស់កម្ពុជាគឺជាភាពខ្លាំងចម្បងមួយ។ បន្ថែមពីនេះ កម្ពុជាក៏មានធនធានមនុស្សជាកម្លាំងពលកម្មពេញវ័យ និងស្វាហាប់ដែលជាមូលដ្ឋានទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ៤.គោលនយោបាយការពារនិងលើកទឺកចិត្តការវិនិយោគ៖ កម្ពុជាផ្តល់នូវបរិយាកាសការពារ និងទាក់ទាញវិនិយោគិនតាមរយៈការដាក់ចេញនិតិវិធីងាយស្រួល និងតម្លាភាព។

នៅចុងបញ្ចប់នៃសុន្ទរកថា ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ចាក់ថា ​ ឯកឧត្តម ព្រូ សុីថន និង ឯកឧត្តម ប៊ុន សុវណ្ណ នឹងធ្វើបទបង្ហាញលម្អិតអំពីឳកាសវិនិយោគនិងគោលនយោបាយជាក់លាក់នៅឯពិធីទទួលស្វាគមន៍ដែលគ្រោងធ្វើនៅពេលក្រោយ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វេទិកានេះនឹងជួយអោយលោកអ្នកទទួលបានការយល់ដឹងកាន់តែច្បាស់អំពីលទ្ធភាព និង កាលានុវត្តភាពនៅកម្ពុជា ដែលតាមរយៈភាពជាដៃគូរបស់យើង ប្រជាជាតិទាំងពីរអាចសម្រេចបានកំណើនកាន់តែធំធេង។ កម្ពុជាប្តេជ្ញាចិត្តផ្តល់នូវបរិយាកាសដ៏ល្អឥតខ្ចោះ ក្នុងការគាំទ្រភាពជោគជ័យរបស់លោកអ្នក”។

បន្ទាប់ពីការថ្លែងសុន្ទរកថារបស់ឯកឧត្តមរដ្ឋមន្រ្តី អ្នកចូលរួមស្តាប់ទាំងអស់គឺពោរពេញទៅដោយការអបអរសាទរយ៉ាងខ្លាំង។ ទោះបីជាសេដ្ឋកិច្ចជប៉ុនមានភាពជាប់គាំងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក៏ដោយ ក៏គុណភាពនៃបច្ចេកវិទ្យា និងសេវាកម្មនៅតែមានភាពប្រកួតប្រជែងបំផុតមួយនៅក្នុងពិភពលោក។ មានប្រទេសជាច្រើនដែលត្រូវការបច្ចេកវិទ្យា និងសេវាកម្មរបស់ជប៉ុន ហើយយើងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយដែលយើងគួរតែស្វែងយល់ពីលទ្ធភាពរីកចម្រើនថ្មីៗ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងនោះ។ កិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តសម្រាប់កំណើននៃក្រុមហ៊ុនជប៉ុន និងមានសក្តានុពលក្នុងការរួមចំណែកដល់ស្ថេរភាព និងការអភិវឌ្ឍដល់តំបន់ទាំងមូល។ ​កិច្ចខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការអន្តរជាតិបែបនេះក៏អាចជួយដោះស្រាយបញ្ហាក្នុងស្រុករបស់ប្រទេសជប៉ុន និងជួយឲ្យប្រទេសជប៉ុនចេញពីភាពជាប់គាំងបានផងដែរ។ ឥលូវនេះគឺជាពេលវេលាសម្រាប់ប្រទេសជប៉ុនក្នុងការប្រើប្រាស់បច្ចេកវិទ្យា សេវាកម្ម និងសមត្ថភាពនវានុវត្តន៍របស់ខ្លួនជាអាវុធដើម្បីរៀបចំអនាគតរួមគ្នាជាមួយសហគមន៍អន្តរជាតិ។