ថ្ងៃមួយក្នុងខែមីនា ខ្ញុំបានទទួលសារផ្ញើមកខ្ញុំ។ គោលបំណងចង់ឲ្យខ្ញុំទៅសម្ភាសន៍ទាក់ទងនឹងបញ្ហាដែលបានកើតនៅឡើងក្នុងខេត្តព្រះសីហនុ។ ជាពិសេស គឺមានព័ត៌មានថ្មីៗដែលទាក់ទងទៅនឹងការឆបោក ដោយអ្នកខ្លះបានគេចពីបញ្ហា ហើយរកកន្លែងដែលមានសុវត្ថិភាពដោយសារការរីកសាយភាយនៃសណ្ឋាគារ កាស៊ីណូរបស់ចិន ក៏ប៉ុន្តែដោយមានការលើកឡើងម្ខាងទៀតផ្ទុយពីនេះ ដូច្នេះពួកគេចង់ឱ្យយើងទៅកាន់ទីកន្លែងដោយផ្ទាល់ និងបង្ហាញពីស្ថានភាពពិតជាក់ស្តែង។
ប្រមាណជាប្រាំមួយឆ្នាំមុន មុនពេលជំងឺរាតត្បាតកូវីត COVID-១៩ រីករាលដាលជុំវិញពិភពលោក សណ្ឋាគារ កាស៊ីណូរបស់ចិនបានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងខេត្តព្រះសីហនុ ហើយចំនួនអ្នកទេសចរចិនក៏កើនឡើងផងដែរ។ ជនជាតិបស្ចិមប្រទេសដែលមិនចូលចិត្តទីនេះបានផ្លាស់ប្តូរទៅកាន់ខេត្តកំពត ហើយបន្តិចម្តងៗ ក្រុងព្រះសីហនុបានពោរពេញទៅដោយហាងរបស់ជនជាតិចិន ហើយប្រជាពលរដ្ឋក្នុងតំបន់នោះបានសម្តែងការខឹងសម្បារនិងការមិនពេញចិត្ត។ មិនយូរប៉ុន្មាន ជំងឺរាតត្បាតកូវីត COVID-១៩ បានវាយលុក ហើយប្រជាជន និងការវិនិយោគពីប្រទេសចិនក៏បានឈប់ (ជាការពិតណាស់ មិនត្រឹមតែមកពីប្រទេសចិនទេ) ហើយចំនួនអគារដែលទុកចោលពាក់កណ្តាលសាងសង់ និងអគារដែលបោះបង់ចោលបានក៏បានកើនឡើងផងដែរ។

នៅឆ្នាំ២០២៣ នៅពេលដែលជំងឺរាតត្បាតកូវីត COVID-១៩ បានធូរស្រាល ហើយមនុស្សគ្រប់គ្នានៅតែមានអារម្មណ៍ថាមានសេរីភាព និងការរំពឹងទុកសម្រាប់អនាគត ករណីក្លែងបន្លំពិសេសដែលបានលើកឡើងនៅដើមដំបូងគឺត្រូវបានរកឃើញ។ ជាលទ្ធផល ប្រជាជនជប៉ុនជាច្រើនស្ទាក់ស្ទើរក្នុងការទៅខេត្តព្រះសីហនុ។ ខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនទាំងនោះដែរ ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំទៅកាន់ខេត្តព្រះសីហនុក្នុងរយៈពេលប្រហែល ៣ឆ្នាំកន្លះ នេះគឺជាលើកទីមួយរបស់ខ្ញុំដែលបានធ្វើដំណើរនៅលើផ្លូវល្បឿនលឿនដែលបានបើកដំណើរការកាលពីឆ្នាំ២០២២។
ក្រុមហ៊ុនឡានក្រុងដែលខ្ញុំជ្រើសរើសទៅក្រុងព្រះសីហនុលើកនេះ គឺជាក្រុមហ៊ុនឡានក្រុងរបស់ជប៉ុនឈ្មោះ ថាឡានក្រុងសាគូរ៉ា Sakura Bus ។ ទោះបីជាគេហៅថាឡានក្រុងក៏ដោយ តាមពិតឡាននោះគឺម៉ាកអាល់ហ្វាត Alphard។ នៅពេលអ្នកធ្វើការកក់ នោះក្រោយមកអ្នកនឹងទទួលបានសារតាមតេលេក្រាម Telegram ហើយគេនឹងមកយកអ្នកនៅទីតាំងដែលបានកំណត់។ ការចំណាយទៅលើតម្លៃឡានគឺខ្ពស់បន្តិចគឺ ២០ដុល្លារ (សម្រាប់ហេតុផលខ្លះវាមានតម្លៃ ១៨ដុល្លារ នៅពេលនោះខ្ញុំមិនទាន់ដឹង)។
ខ្ញុំបានសម្រាកនៅកន្លែងផ្តល់សេវាម្តងនៅពេលធ្វើដំណើរតាមឡានក្រុង ហើយពេលខ្ញុំមកដល់ក្រុងព្រះសីហនុ ប្រហែល៣ម៉ោង គឺខ្ញុំពិតជាមានការភ្ញាក់ផ្អើលដែលបានឃើញតំបន់មួយចំនួនមានការផ្លាស់ប្តូរយ៉ាងខ្លាំងដែលខ្ញុំមិនដឹងថាខ្ញុំកំពុងធ្វើដំនើរទៅទីណាបន្ទាប់ពីឃ្លាតអស់រយៈពេល ៣ឆ្នាំកន្លះ។
ដំបូង ខ្ញុំបានធ្វើដំណើរទៅកាន់ Grand La Vogue (GLV) ដែលជាសណ្ឋាគារនិងកាស៊ីណូរបស់ជនជាតិជប៉ុន ដែលបានអញ្ជើញខ្ញុំ និងសុំឱ្យខ្ញុំធ្វើបទសម្ភាសន៍ ជាកន្លែងដែលខ្ញុំត្រូវបានស្វាគមន៍ដោយលោក ណាកាហ្សាវ៉ា Nakazawa, CS&MO ដែលលោកជាប្រធានផ្នែកលក់ និងផ្នែកទីផ្សារ។

នេះជាលើកទីមួយរបស់ខ្ញុំដែលបានជួបលោក ណាកាហ្សាវ៉ា Nakazawa ហើយព័ត៌មានមុនពេលយើងជួបគ្នា មានគេប្រាប់ខ្ញុំថាមានអ្នកនៅក្បែរជាអ្នកគ្រប់គ្រង ដូច្នេះខ្ញុំឆ្ងល់ថាតើគាត់ជាមនុស្សបែបណានៅក្នុងនាមជាអ្នកគ្រប់គ្រងសណ្ឋាគារនិងកាស៊ីណូនោះ? ខ្ញុំគិតថាគ្មាននរណាម្នាក់ងាយដឹងពីគាត់ប៉ុន្មាននោះទេ ហើយដោយសារវាជាសណ្ឋាគារនិងកាស៊ីណូនៅរមណីយដ្ឋានលក្ខណៈជាឆ្នេរ ខ្ញុំចេះតែស្រមៃថាគាត់ប្រហែលជាមនុស្សស្បែកខ្មៅខ្លាំងហើយ ពាក់គ្រឿងមាស ប៉ុន្តែតាមពិត អ្នកដែលឈរនៅមុខខ្ញុំជាមនុស្សធម្មតា ផ្ទុយទៅវិញ ខ្ញុំក៏មានអារម្មណ៍ថាកក់ក្តៅបន្តិច ហើយធ្វើអោយខ្ញុំបានធូរស្រាលក្នុងផ្លូវចិត្ត។
យើងបានបញ្ចប់អាហារថ្ងៃត្រង់យ៉ាងឆាប់រហ័ស ហើយបានបន្តដំណើរកម្សាន្តទៅកាន់សណ្ឋាគារ។ ដំបូង យើងត្រូវបានគេណែនាំទៅដំបូលអគារ ដែលគេហៅថា “ALEGRIA” ជាភោជនីយដ្ឋាន Churrasco ដែលមានជាង៣០ទីតាំងនៅក្នុងប្រទេសជប៉ុន កំពុងត្រូវបានសាងសង់អោយរួចរាល់សម្រាប់ការបើកដំណើរការនៅថ្ងៃទី២៧ ខែមិនា។ ទោះបីជាវាកំពុងស្ថិតនៅក្រោមការសាងសង់ក៏ដោយ អារម្មណ៍បើកចំហរនៃដំបូលផ្ទះ និងខ្យល់សមុទ្រពេលកំពុងញ៉ាំ Churrasco គឺវាបានផ្តល់ឱ្យយើងនូវរសជាតិនៃប្រទេសប្រេស៊ីលសូម្បីតែវានៅក្នុងប្រទេសកម្ពុជាក៏ដោយ។ ជាន់លើដំបូលទាំងមូលត្រូវបានគេដាក់ឈ្មោះថា ស្កាយថោន ” SKY TOWN ” ហើយ ស្កាយបារ Sky Bars ដែលបានក្លាយជាហាងដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា គ្រោងនឹងបើកដំណើរការនាពេលអនាគតផងដែរ។
បន្ទាប់មក យើងត្រូវបានគេណែនាំបង្ហាញដល់បន្ទប់ភ្ញៀវរបស់យើង គឺមានបន្ទប់ដែលមានសូណា និង jacuzzi, lofts ( ច្រើនដូចជា Maisonettes ទាក់ទងនឹងកម្ពស់ និងទំហំ ) និងបន្ទប់ជាមួយផ្ទះបាយ។ ខ្ញុំមានការភ្ញាក់ផ្អើលដោយស្មោះត្រង់ចំពោះគុណភាពនៃបន្ទប់ដែលរាបស្មើ និងប្រសើរជាងបន្ទប់ខុនដូប្រណីតៗនៅក្នុងរាជធានីភ្នំពេញ ហើយវាមិនត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែវាក៏ជាកន្លែងសម្រាប់រស់នៅទៀត។ ហើយផ្នែកដ៏ល្អបំផុតនោះគឺអ្នកអាចបញ្ជាទិញសេវាតាមបន្ទប់បានតាមរយៈតេលេក្រាម Telegram ។ ទោះបីជាអ្នកមិនពូកែភាសាអង់គ្លេស ឬភាសាខ្មែរក៏ដោយ អ្នកអាចប្រើកម្មវិធីបកប្រែដើម្បីទំនាក់ទំនងតាមតេលេក្រាម Telegram ដែលធ្វើឱ្យវាកាន់តែងាយស្រួលជាងការបញ្ជាតាមទូរស័ព្ទ ហើយការសន្ទនាត្រូវបានរក្សាទុកជាអត្ថបទ ដែលធ្វើឱ្យវាមិនសូវជាមានការយល់ច្រឡំ។

សេវាកម្មបន្ទប់គឺអាចបញ្ជាទិញបាន ២៤ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្នវាអាចប្រើបានសម្រាប់តែសេវាបន្ទប់ប៉ុណ្ណោះ ហើយសម្រាប់ការទិញទំនិញដូចជា មីកំប៉ុង Cup Ramen ដែលលក់នៅជាន់ផ្ទាល់ដី Ground Floor គឺមិនអាចដឹកជញ្ជូនដល់បន្ទប់បានទេ។ នៅពេលអនាគត យើងចង់បានការបញ្ជាទិញទំនិញទាំងនេះតាមរយៈសេវាកម្មមកដល់បន្ទប់។
បន្ទាប់មកទៀត មានហាងសាច់អាំង Matsunami ដែលបានបង្កើតឡើងជាយូរមកហើយ ចាប់តាំងពីឆ្នាំ ១៩៧៨មកម៉្លេះ និងបានជួលនៅជាន់ទី៨ នៃសណ្ឋាគារ Grand La Vogue ( GLV )។ ការគ្រប់គ្រងសាច់ដ៏ប៉ិនប្រសប់របស់មេចុងភៅដ៏ជំនាញគឺពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ ដែលវាត្រូវបានគេនិយាយថាជាសាច់អាំងដើម្បីរីករាយនិងទាក់ភ្នែករបស់អ្នក ហើយឥទ្ធិពលនៃសាច់អាំងដែលកំពុងអាំងនៅពីមុខអ្នកគឺជាអ្វីដែលអ្នកមិនធ្លាប់ឃើញសូម្បីតែនៅក្នុងប្រទេសជប៉ុន។ ជាងនេះទៅទៀត ចានដែកដែលផលិតក្នុងប្រទេស កម្ពុជាមិនអាចផលិតរសជាតិ Matsunami បានទេ ដូច្នេះហើយពួកគេបានគិតថា នឹងនាំចូលចានដែកពីប្រទេសជប៉ុន ដែលធ្វើឲ្យអ្នកមានការរំពឹងទុកកាន់តែខ្លាំងទៅលើរសជាតិបន្ថែមទៀត។
មានមេចុងភៅជនជាតិជប៉ុននៅនឹងកន្លែង ដូច្នេះអ្នកអាចរីករាយជាមួយនឹងរសជាតិដូចអ្នកនៅប្រទេសជប៉ុនដែរ។ បន្ទប់ឯកជនក៏មានផងដែរ ហើយអាហារត្រូវបានចម្អិននៅលើចានក្តៅនៅពីមុខអ្នក ដែលធ្វើឱ្យភោជនីយដ្ឋានមួយក្នុងចំណោមភោជនីយដ្ឋានមួយចំនួនក្នុងក្រុងព្រះសីហនុ ដែលអាចប្រើប្រាស់សម្រាប់ការកម្សាន្តបានផងដែរ។

ប៉ុន្តែអ្វីដែលអស្ចារ្យអំពីសណ្ឋាគារ Grand La Vogue ( GLV )គឺវាមិនបញ្ចប់នៅត្រឹមទីនេះនោះទេ។ នៅឯជាន់ទីពីរនៃសណ្ឋាគារ ក៏ជាកន្លែងរបស់បារ Bar Baron ដែលជាកន្លែងពេញនិយមនៅទីក្រុងតូក្យូ។ ច្រកចូលរបស់វាបានបង្កើតជាបរិយាកាសពិសេសដែលធ្វើឱ្យអ្នកគិតថា “ហ៎? តើខ្ញុំនៅខាងក្នុងសណ្ឋាគារមែនទេ?” ហាក់ដូចជាអ្នកបានវង្វេងចូលទៅក្នុងភពមួយទៀតទេ។ ផ្ទៃខាងក្នុងនៃភោជនីយដ្ឋានវិញ ក៏មានបរិយាកាសស្ងប់ស្ងាត់ មានភាពចាស់ទុំ ធ្វើឱ្យអ្នកភ្លេចថាអ្នកកំពុងនៅប្រទេសកម្ពុជា។ ពួកគេបានផ្តល់ជូននូវ ស្រាក្រឡុក និង វីស្គីជាង ៥០០ប្រភេទ។ បន្ថែមពីលើស្រាក្រឡុក និងវីស្គីជាង ៥០០ប្រភេទ អ្នកក៏អាចរីករាយជាមួយនឹងបារី ស៊ីហ្គា ហើយបរិយាកាសនៅក្នុងហាងមានន័យថាអ្នកអាចរីករាយជាមួយភេសជ្ជៈដែលមិនខុសពីអ្នកដទៃទៀតផងដែរ។ មានបារជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុដែលមានបរិយាកាសរំខាន ប៉ុន្តែបារនេះគឺល្អឥតខ្ចោះសម្រាប់អ្នកដែលមិនចូលចិត្តបារប្រភេទទាំងនោះ ឬសម្រាប់អ្នកដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ និងមនុស្សពេញវ័យ។
នៅទីបំផុតយើងមានតំបន់កាស៊ីណូនៅជាន់ទីមួយ។ នៅក្នុងតំបន់កាស៊ីណូគឺគេចែកចេញជាពីរផ្នែក៖ តំបន់ម៉ាស៊ីនស្លត់ Slot និងតំបន់ហ្គេមកាត Game Card។ អ្នកអាចលេងម៉ាស៊ីន Slot ដោយសាច់ប្រាក់ ក៏ប៉ុន្តែអ្នកអាចលេងហ្គេមបៀរដោយការផ្លាស់ប្តូរកាក់ដូចកាក់ដែលគេហៅថា”បន្ទះឈីប”។ អ្នកអាចប្តូរប្រាក់បានគ្រប់ចំនួន ប៉ុន្តែគិតតែជាក្រដាសប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ។ មានការភ្នាល់ជាអប្បបរមាគឺ ១០ដុល្លារសម្រាប់ការលេងហ្គេមបៀរ និង ១សេន សម្រាប់រន្ធដោត (ទោះជាយ៉ាងណាក៏ដោយ ការបញ្ចូលគឺត្រូវចាប់ផ្តើមពី ១ដុល្លារឡើងទៅ)។
នៅពេលអ្នកឮថា “សណ្ឋាគារកាស៊ីណូ” អ្នកប្រហែលជាគិតថាវាជាសណ្ឋាគារសម្រាប់អ្នកដែលចង់ទៅលេងកាស៊ីណូ ក៏ប៉ុន្តែកន្លែងនីមួយៗមានលក្ខណៈទូលំទូលាយ ដែលអ្នកមិននឹកស្មានថាវាជាសណ្ឋាគារកាស៊ីណូ ហើយសណ្ឋាគារនីមួយៗមានតម្លៃតាមការជ្រើសរើសរបស់អ្នក។

វាមិនមែនជាខេត្តព្រះសីហនុដែលខ្ញុំបានស្រមៃនោះទេ
កន្លងមកខ្ញុំបានណែនាំសណ្ឋាគារជាចម្បង ក៏ប៉ុន្តែប្រសិនបើអ្នកមកខេត្តព្រះសីហនុ នោះអ្នកប្រាកដជានឹងចង់ស្វែងយល់ពីទីក្រុង ឆ្នេរសមុទ្រ និងកោះដែលនៅឆ្ងាយ ប៉ុន្តែដូចបានរៀបរាប់នៅដើមដំបូង មនុស្សជាច្រើននឹងបារម្ភពីសុខសុវត្ថិភាព។ ទោះបីជាយ៉ាងណាខេត្តព្រះសីហនុដែលខ្ញុំបានឃើញគឺមិនមែនជាខេត្តព្រះសីហនុដែលខ្ញុំធ្លាប់បានស្គាល់ពីមុនមកនោះទេ។ មុនពេលមានការផ្ទុះឡើងនៃមេរោគឆ្លងកូវីត១៩នេះ ខ្ញុំគិតថាជនជាតិលោកខាងលិចជាច្រើនមិនចូលចិត្តការផ្លាស់ប្តូរបរិយាកាសនៃក្រុងព្រះសីហនុទេ ហើយបានផ្លាស់ប្តូរទិសដៅទេសចរណ៍ ឬមូលដ្ឋានរបស់ពួកគេមកខេត្តកំពត ប៉ុន្តែឥឡូវនេះអ្នកទេសចរបស្ចិមប្រទេសបានត្រឡប់ទៅក្រុងព្រះសីហនុវិញដូចពីមុន ហើយហាក់ដូចជាមានប្រជាជនមកពីគ្រប់ប្រទេស ក្រៅពីជនជាតិលោកខាងលិចកំពុងសម្រុកមកទស្សនាខេត្តព្រះសីហនុផងដែរ។
ជាការពិតណាស់ វាពិតជាមិនមានសុវត្ថិភាពទាំងស្រុងនោះទេ ដូច្នេះអ្នកគួរតែជៀសវាងពីអាកប្បកិរិយាមិនប្រុងប្រយ័ត្ន ហើយនៅឱ្យឆ្ងាយពីកន្លែងដែលមើលទៅគ្រោះថ្នាក់។ យ៉ាងណាមិញ នេះមិនមានតែនៅក្នុងខេត្តព្រះសីហនុនោះទេ ប៉ុន្តែគឺត្រូវប្រុងប្រយត្ន័នៅគ្រប់ទីកន្លែងសូម្បីតែនៅភ្នំពេញក៏ដោយ។ មានប្រជាជនជប៉ុនជាច្រើនភ្ញាក់ផ្អើលដែលមិនដឹងថាចំនួនភោជនីយដ្ឋានជប៉ុនដែលមានតម្លៃថោក និងឆ្ងាញ់កំពុងកើនឡើង ហើយសូម្បីតែហាងជប៉ុនដែលធ្លាប់ស្គាល់នៅក្នុងទីក្រុងភ្នំពេញក៏មានដែរ។
ដូច្នេះម្តេចមិនគិតទៅលេងខេត្តព្រះសីហនុក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ?


ការសហការណ៍ក្នុងការសម្ភាសន៍យកព័ត៌មាន Grand La Vogue HOTEL & CASINO SIHANOUKVILLE
Phom1, Sangkat3, SihanoukVille, Preah Sihanoukville, Cambodia
+855 (0)69838300
info@grandlavogue.com
www.grandlavogue.vcom