កំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរកម្មសិទ្ធិសត្វចិញ្ចឹម៖ ទីក្រុងភ្នំពេញសព្វថ្ងៃនេះ
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងនាំមកនូវការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងផ្នែកសត្វចិញ្ចឹមដែលយើងធ្លាប់បានស្គាល់ផងដែរ។ និន្នាការនេះក៏គួរឲ្យកត់សម្គាល់ផងដែរ ជាពិសេសនៅក្នុងតំបន់ទីក្រុងដូចជាទីក្រុងភ្នំពេញ ដែលដូចនៅក្នុងប្រទេសជប៉ុនគឺ សត្វឆ្កែ និងសត្វឆ្មាបានក្លាយជាសត្វចិញ្ចឹមដ៏សំខាន់ ហើយចំនួនអចលនទ្រព្យជួលដែលអនុញ្ញាតិឲ្យមានសត្វចិញ្ចឹមក៏មានការកើនឡើងផងដែរ។ ដោយសារចំនួនសត្វចិញ្ចឹមកើនឡើង ដូច្នេះតម្រូវការមន្ទីរពេទ្យបសុពេទ្យក៏មានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាផងដែរ។ ដោយសារចំនួនសត្វចិញ្ចឹមបានកើនឡើង ដូច្នេះតម្រូវការមន្ទីរពេទ្យបសុពេទ្យក៏មានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាផងដែរ។ ពីមុននៅប្រទេសកម្ពុជា មិនទាន់មានប្រព័ន្ធច្បាស់លាស់សម្រាប់អាជ្ញា បណ្ណបសុពេទ្យទេ ហើយការថែទាំសត្វពាហនៈគឺផ្តោតសំខាន់ទៅលើការចិញ្ចឹមសត្វដូចជា គោ ជ្រូក និងមាន់ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែសកម្មភាពអប់រំដែលមានការសាទររបស់អង្គការសុខុមាលភាពសត្វ និងពេទ្យសត្វរបស់ពួកគេនៅបរទេស ការយល់ដឹងអំពីការថែទាំព្យាបាលសត្វតូចៗត្រូវបានកែលម្អរជាលំដាប់។ ការផ្លាស់ប្តូរនេះបាននាំអោយមានការបង្កើនការយល់ដឹង និងចំណេះដឹងក្នុងចំណោមម្ចាស់សត្វតូចៗ(សត្វចិញ្ចឹម) ហើយឥឡូវនេះ សត្វចិញ្ចឹមកំពុងត្រូវបានយកចិត្តទុកដាក់ក្នុងនាមជាសមាជិកគ្រួសារ ដូចនៅក្នុងប្រទេសជប៉ុនដែរ។
ក្នុងចំណុចពិសេសនេះ យើងសូមណែនាំលោកវេជ្ជបណ្ឌិត TOMOKI CHIMURA ដែលជាពេទ្យជនជាតិជប៉ុន ហើយគាត់បានបើកមន្ទីរពេទ្យសត្វមួយឈ្មោះថា ” SUNNY ANIMAL HOSPITAL ” នៅកម្ពុជា ដោយមានគោលបំណងយ៉ាងធំធេងលើសពីការដែលធ្វើជាពេទ្យសត្វនៅមន្ទីរពេទ្យសត្វ គាត់ក៏ចង់ចូលរួមចំណែកដល់កិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈពេទ្យសត្វនេះផងដែរ។
ប្រភពដើមនៃបទពិសោធន៍ពីកុមារភាពរបស់ខ្ញុំ៖ ការភ្ញាក់រលឹកដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ
ដើមកំណើតនៃការចាប់អារម្មណ៍របស់លោកសាស្រ្តាចារ្យ CHIMURA ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិគឺជាដំណើរទស្សនកិច្ចទៅកាន់តំបន់គ្រោះមហន្តរាយនៃការផ្ទុះរបស់ភ្នំភ្លើង Pinatubo នៅប្រទេសហ្វីលីពីន នៅពេលដែលគាត់កំពុងរៀនថ្នាក់ទី៣នៃសាលាបឋមសិក្សា។ គាត់មានការរំជួលចិត្តជាខ្លាំងចំពោះភាពរីករាយ និងរាក់ទាក់ដែលជនរងគ្រោះដោយសារបន្ទុះភ្នំភ្លើងនេះបានមកស្វាគមន៍គាត់ ទោះបីជាពួកគេស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ ហើយចាប់តាំងពីពេលនោះមក គាត់មានបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការធ្វើអ្វីមួយដើម្បីជួយទៅដល់ប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ បទពិសោធន៍បានជម្រុញឲ្យលោកវេជ្ជបណ្ឌិតធ្វើដំណើរទៅបរទេសជាច្រើនដងដើម្បីធ្វើសកម្មភាពស្ម័គ្រចិត្ត ហើយបន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ គាត់ត្រូវបានគេចាត់អោយទៅ El Salvador ជាសមាជិកនៃអ្នកស្ម័គ្រចិត្តខាងផ្នែកសហប្រតិបត្តិការក្រៅប្រទេសរបស់ JICA។ គាត់មានការចាប់អារម្មណ៍ចំពោះសកម្មភាពដែលគាត់បានជួបប្រទះនៅទីនោះ ដែលមានគោលបំណង “បញ្ជូនបច្ចេកវិទ្យា បណ្តុះបណ្តាលមនុស្ស និងបង្កើតជីវភាពរស់នៅសម្រាប់ប្រជាជនក្នុងតំបន់”។ គាត់មានទឹកចិត្តយ៉ាងមុតមាំថា ចំណេះដឹង និង ជំនាញឯកទេសរបស់គាត់ជាពេទ្យសត្វអាចជាកម្លាំងសម្រាប់ជួយដល់ការរីកចម្រើនដល់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយគាត់ក៏បានសម្រេចចិត្តបើកមន្ទីរពេទ្យបសុពេទ្យនៅកម្ពុជា។ ជិត៣០ឆ្នាំបានកន្លងផុតទៅហើយ លោកសាស្រ្តាចារ្យនៅតែដើរទៅមុខជាលំដាប់ ឆ្ពោះទៅរកក្តីសុបិន្តដែលគាត់មានតាំងពីកុមារភាព។

គោលការណ៍របស់លោកវេជ្ជបណ្ឌិត CHIMURA៖ កម្លាំងដើម្បីប្រកាន់ភ្ជាប់នូវជំនឿរបស់មនុស្សម្នាក់
លោកវេជ្ជបណ្ឌិត CHIMURA អនុវត្តឳសថជារៀងរាល់ថ្ងៃជាមួយនឹងគោលការណ៍នៅក្នុងចិត្ត៣ មានដូចខាងក្រោមៈ
១. បណ្តុះបណ្តាលពេទ្យសត្វនៅកម្ពុជា និង ចូលរួមអភិវឌ្ឍវិស័យពេទ្យសត្វ។
២. ផ្តល់ការថែទាំពេទ្យសត្វដែលមានគុណភាពខ្ពស់នៅកម្ពុជា។
៣. ដើម្បីក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រទេសជប៉ុននិងប្រទេសកម្ពុជាតាមរយៈពេទ្យសត្វ។គោលការណ៍ទាំងនេះគឺជាចម្លើយដែលសាស្រ្តាចារ្យបានមកដល់បន្ទាប់ពី ៣០ឆ្នាំនៃការសួរខ្លួនឯងម្តងហើយម្តងទៀត និងការគិតយ៉ាងសុីជម្រៅ ហើយពាក្យនិមួយៗទាំងនេះបង្ហាញពីឆន្ទៈដ៏មុតមាំរបស់គាត់ក្នុងការប្រកាន់ភ្ជាប់នូវជំនឿរបស់គាត់ដោយមិនគិតពីទស្សនៈរបស់អ្នកជុំវិញគាត់ ឬការលំបាកណាមួយដែលគាត់ជួបប្រទះឡើយ។

អត្ថប្រយោជន៍ដែលមិនអាចជំនួសបាននៃសត្វចិញ្ចឹម
មានសុភាសិតជប៉ុនមួយបាននិយាយថា “កុមារគឺជាកាវដែលអាចរក្សាគ្រួសារឲ្យនៅជាមួយគ្នា” ហើយលោកសាស្រ្តាចារ្យ CHIMURA និយាយថា “សត្វចិញ្ចឹមក៏អាចនិយាយបានថាជាកាវបិតដែលធ្វើអោយចំណងមិត្តភាពរវាងសមាជិកគ្រួសារកាន់តែសុីជម្រៅ”។ តាមបទពិសោធន៍របស់គាត់ គាត់បាននិយាយថា “ការដែលមានសត្វចិញ្ចឹមនៅក្នុងផ្ទះគឺបង្កើននូវការសន្ទនា និងនាំមកនូវការលួងលោម និងអារម្មណ៍នៃសុភមង្គល។ ពេលខ្ញុំត្រលប់មកផ្ទះវិញដោយភាពហត់នឿយ គឺគេបានមកស្វាគមន៍ខ្ញុំដោយកែវភ្នែកដែលពោរពេញទៅដោយក្តីស្រលាញ់ហើយនិយាយថា “សូមស្វាគមន៍ការមកផ្ទះវិញ ពួកយើងកំពុងរង់ចាំអ្នក”។ សូម្បីតែពេលដែលខ្ញុំមានអារម្មណ៍មិនស្រណុកក្នុងចិត្តក៏ដោយ តែភាពកក់ក្តៅ និងការលួងលោមរបស់ពួកគេគឺព្យាបាលអារម្មណ៍ខ្ញុំខ្លាំងណាស់” គាត់និយាយដោយទឹកមុខទន់ភ្លន់ ដោយនិយាយអំពីភាពសម្បូរបែបនៃការចំណាយពេលនៅជាមួយសត្វចិញ្ចឹម។
ជាទូទៅវាត្រូវបានគេនិយាយថា ការមានសត្វចិញ្ចឹមមួយមានឥទ្ធិពលវិជ្ជមានលើការអភិវឌ្ឍរបស់កុមារ តាមរយៈការថែទាំសត្វចិញ្ចឹម កុមារអាចអភិវឌ្ឍការអាណិតអាសូរ និង ស្មារតីទទួលខុសត្រូវ ហើយសំខាន់ជាងនេះទៅទៀតនោះ គាត់អាចរៀនពីសូត្រសារៈសំខាន់នៃជីវិត។ សូម្បីតែកុមារដែលធ្វើការណែនាំខ្លួនក៏អាចមានអារម្មណ៍ស្រួលក្នុងការនិយាយសមជាមួយសត្វចិញ្ចឹម ដែលវាត្រូវបានគេរំពឹងថានឹងលើកកម្ពស់ការអភិវឌ្ឍជំនាញទំនាក់ទំនងរបស់ពួកគេផងដែរ។ ដូចគ្នានេះផងដែរ ប្រសិនបើអ្នកមានសត្វចិញ្ចឹមដែលអាចដើរដូចជាសត្វឆ្កែ អ្នកនឹងមានឳកាសកាន់តែច្រើនក្នុងការធ្វើលំហាត់ប្រាណជាទៀងទាត់ដែលនឹងជួយអ្នកអភិវឌ្ឍរបៀបរស់នៅដែលមានសុខភាពល្អ។
ជាការពិតណាស់ មានរឿងដែលត្រូវដឹងនៅពេលថែរក្សាសត្វចិញ្ចឹមដូចជា៖ បរិយាកាសរស់នៅ ទិដ្ឋភាពហិរញ្ញវត្ថុ និងថាតើសត្វចិញ្ចឹមមានអាឡែសុីឬអត់? ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះជីវិតរបស់យើងកាន់តែមានភាពរីកចម្រើនជាមួយនឹងកំណើនសេដ្ឋកិច្ច ដូច្នេះប្រហែលជាដល់ពេលដែលយើ់ងត្រូវបង្វែរការយកចិត្តទុកដាក់របស់យើងទៅលើភាពសម្បូរបែបនៃចំណូលចិត្តរបស់យើង ហើយងាកមកពិចារណាអំពីការរស់នៅជាមួយសត្វចិញ្ចឹមវិញម្តង។
