//ក្រុមហ៊ុន រ៉ាមវីន(Raimwind): ដំណើរត្រួសត្រាយផ្លូវ នវានុវត្តក្នងការបង្កើតថាមពលពីខ្យល់

ក្រុមហ៊ុន រ៉ាមវីន(Raimwind): ដំណើរត្រួសត្រាយផ្លូវ នវានុវត្តក្នងការបង្កើតថាមពលពីខ្យល់

ក្រុមហ៊ុន រ៉ាមវីន(Raimwind) ជាក្រុមហ៊ុនបណ្តាក់ទុនរួមមួយគ្រប់គ្រងដោយលោក យូជី អូយ៉ា (Yuji Oya) សាស្រ្តាចារ្យចូលនិវត្តន៍ពីសាកលវិទ្យាល័យឃ្យឺស្ហឹ (Kyushu) ឯកទេសផ្នែករចនាបថ ការផលិត ការលក់ និងការរក្សានវានុវត្តន៍បច្ចេកវិទ្យាថាមពលខ្យល់ហៅថា “កង្ហារខ្យល់”។ វិធីសាស្រ្តនវានុវត្តន៍នេះ កំពុងបញ្ចេញសក្តានុ ពលថ្មីនៅលើទីផ្សារថាមពលកកើតឡើងវិញ ដោយបង្កើនប្រសិទ្ធភាពថាមពលខ្យល់ និងការយកឈ្នះលើឧបសគ្គនានាក្នុងការកម្រិតទីតាំងដំឡើង។

កង្ហារខ្យល់បំពាក់ជាមួយ “កងរង្វង់” រាងដូចឧបករណ៍បំលែង ចាប់ជាប់នឹងស្លាបកង្ហារ ពង្រីកចរន្តខ្យល់ នឹងធ្វើអោយការចាប់យកថាមពលកាន់តែប្រសើរឡើង។ កែវស្រូបខ្យល់នៃមុខកង្ហារ បង្កើតចរន្តខ្យល់ហូរកួច ដោយបង្កើតតំបន់សម្ពាធតូចមួយ នៅក្រោយតួកង្ហារដោយទាញចូលនូវខ្យល់ដែលមានបរិមាណកើនឡើង។ យន្តការនេះបង្កើតថាមពលពីពីរទៅបីដងនៃកង្ហារធម្មតាក្នុងទំហំដូចគ្នា។ បន្ថែមពីនេះ រចនាបថតូចច្រឡឹង និងកម្រិតសំលេងរំខានតិច ធ្វើអោយកង្ហារងាយស្រួលដំឡើងនៅតាមទីជនបទឬទីតាំងមានកម្រិតផ្សេងៗ ដែលកង្ហារខ្យល់ធម្មតាតែងប្រឈមនឹងសមត្ថភាពមានកម្រិតរបស់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅរបស់ខ្លួន ក្នងការលើកកម្ពស់ការរួមចំណែកថាមពលកកើតឡើងវិញរហូតដល់ ៧០% ត្រឹមឆ្នាំ២០៣០។ បច្ចុប្បន្ននេះ សមាសភាពថាមពលគឺពឹងផ្អែកចម្បងលើវារីអគ្គីសនី ថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស ប៉ុន្តែនៅក្នុងខែឧសភា ឆ្នាំនេះក្រុមហ៊ុនបារាំងមួយបានប្រកាសពីគំរោងដំឡើងរោងចក្រថាមពលពីខ្យល់ដំបូងគេនៅកម្ពុជា។ ផែនការនេះកំពុងទាក់ទាញការចាប់អារម្មណ៍ ខណៈដែលវាបង្ហាញពីសក្តានុពលសម្រាប់ការផលិតថាមពលពីខ្យល់ ដើម្បីក្លាយជាសសរស្តម្ភថ្មីនៃគោលនយោបាយថាមពលរបស់កម្ពុជា។