//ក្រុមហ៊ុន ជេតអីង ( JET Inc ): បច្ចេកវិទ្យាថ្មីសម្រាប់ថាមពលកកើតឡើងវិញ

ក្រុមហ៊ុន ជេតអីង ( JET Inc ): បច្ចេកវិទ្យាថ្មីសម្រាប់ថាមពលកកើតឡើងវិញ

ក្រុមហ៊ុន ជេត អីង ( JET Inc ) មានបច្ចេកវិទ្យាទំនើប សម្រាប់ដើរតួនាទីជាក្រុមហ៊ុនត្រួសត្រាយផ្លូវផ្នែកនវានុវត្តន៍បរិស្ថាន។ ក្រុមហ៊ុនមានប្រព័ន្ធសម្ងួត និងបង្កើនអតិសុខុមប្រាណបានលឿនរហ័សដ៏ទំនើប (អ៊ីអអេស ERS) ដែលផ្តល់សន្ទុះដល់សមត្ថភាពរំលាយមីក្រូសរីរាង្គធម្មជាតិ។ ឧបករណ៍នេះអាចបំលែងកាកសំណល់ទៅជាជី ឬប្រេងឥន្ធនះក្នុងរយះពេលត្រឹមមួយថ្ងៃ បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងកាកសំណល់ ដែលជាបញ្ហាប្រឈមធំៗរបស់សង្គម និងផលប៉ះពាល់បរិស្ថាន។ ក្នុងបទបង្ហាញ​​​​​​ដែលធ្វើឡើងនៅសាល ហ្គាឡាក់សុីហល (Galaxy Hall) ក្នុងអាគារយាន្តដ្ឋាន ហានិដា (Haneda) ប្រធានក្រុមហ៊ុន ជេត អុីង (JET Inc) លោក តូម៉ូយុគី កាតាយ៉ាម៉ា (Tomoyoki Katayama) បានទាញចំណាប់អារម្មណ៍អ្នកចូលរួមតាមរយះការបកស្រាយពន្យល់យ៉ាងលំអិត និង រស់រវើក អំពីរបាយការណ៍ត្រួតពិនិត្យប្រព័ន្ធ អ៊ីអអេស និង ឧត្តមភាពនៃបច្ចេកវិទ្យា។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ និងគណៈប្រតិភូអមដំណើរ បានស្តាប់ដោយយកចិត្តទុក្ខដាក់ ហើយបន្ទាប់ពីការធ្វើបទបង្ហាញ មានវគ្គសំណួរ- ចម្លើយ​​ទាក់ទងនឹងប្រសិទ្ធភាព និងការច្នៃប្រឌិត ដែលបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់របស់ឯកឧត្តមបណ្ឌិត និងគណៈប្រតិភូអមដំណើរ។ បន្ទាប់ពីការធ្វើបទបង្ហាញ ទីប្រឹក្សាភិបាលក្រុមហ៊ុន ជេត អុីង (JET Inc) លោក សុិនិឈិ សុិម៉ូសេ Shinichi Shimose បានផ្តល់បទពិសោធន៍មួយថា​ ” ផែនការពង្រីកទៅទីផ្សារអាសុីអាគ្នេយ៍ រួមទាំងប្រទេស វៀតណាម កំពុងរីកចម្រើន ក៏ប៉ុន្តែទីផ្សារកម្ពុជាមិនទាន់ត្រូវបានដាក់បញ្ចូលនៅឡើយទេ។ លោកបានថ្លៃងដោយបង្ហាញពីទំនុកចិត្តថា ឳកាសនេះគឺមានសារះសំខាន់ខ្លាំងណាស់ក្នុងការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនខ្លួនទៅកាន់ប្រទេសកម្ពុជាជាមួយនឹងការឆ្លើយតបជាវិជ្ជមាន។ ក្រុមហ៊ុន ជេត អីង (JET Inc) កំពុងបន្តយុទ្ធសាស្រ្តដើម្បីរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់តាមរយះការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដោយសម្លឹងមើលឪកាសនៅក្នងទីផ្សារដែលកំពុងអភិវឌ្ឍន៍។

នៅថ្ងៃទី២៧ គណៈប្រតិភូ គ្រោងនឹងទៅទស្សនកិច្ចក្រុមហ៊ុន Bell-Chan’s Home Co., Ltd. ដែលបានដំឡើងប្រព័ន្ធអុីអអេស(ERS) ។ តាមរយះការចូលទស្សនកិច្ចទីតាំងផ្ទាល់នេះ ឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ និងគណៈប្រតិភូអមដំណើរ រំពឹងថានឹងទទួលបានការយល់ដឹងកាន់តែសុីជម្រៅអំពីសមត្ថភាពបច្ចេកវិទ្យា និងការអនុវត្តជាក់ស្តែងរបស់ ក្រុមហ៊ុន ជេត អុីង (JET Inc) JET ហើយក្រុមហ៊ុន ជេត​ អុីង (JET Inc) ក៏ទទួលបានការជឿទុកចិត្តបន្ថែមទៀតនៅក្នុងទីផ្សារក្រៅប្រទេសផងដែរ។ ​