//វត្ថុអនុស្សាវរីយ៍អរូបីនៃ “ជប៉ុន”

វត្ថុអនុស្សាវរីយ៍អរូបីនៃ “ជប៉ុន”

 នៅថ្ងៃមុននៅពេដលដែលខ្ញុំត្រឡប់មកពីជប៉ុនវិញ​ ខ្ញុំបានឃើញមានមនុស្សម្នាច្រើនខុសពីធម្មតា នៅកន្លែង check-in ។ ដោយសារខ្ញុំទើបតែផ្តាសាយ ហើយនៅតែក្អក ខ្ញុំមិនចង់រំខានអ្នកអង្គុយក្បែរខ្ញុំទេ ដូច្នេះខ្ញុំបានសួរអំពីកៅអីដែលមានតម្លៃផ្សេងសម្រប់ប្តូរ ប៉ុន្តែត្រូវបានគេប្រាប់ថាជើងហោះហើរត្រូវបានកក់ពេញអស់ហើយ។ ខ្ញុំកំពុងគិតថាត្រូវរកពាក់ម៉ាស​ដើម្បីពាក់ការពារ តែពេលនោះ អ្នកបម្រើដែលដឹងពីស្ថានភាពរបស់ខ្ញុំក៏គិតមួយសន្ទុះ រួចក៏ដើរចេញពីស្ថានីយរបស់គាត់ ហើយប្រាប់ខ្ញុំថានិងព្យាយាមរកកៅអី economy class សម្រាប់ខ្ញុំ។ ពេលនោះខ្ញុំមិនបាននិយាយអ្វីទេ ប៉ុន្តែនៅពេលខ្ញុំឡើងយន្តហោះ ខ្ញុំភ្ញាក់ផ្អើលពេលឃើញកៅអីក្បែរខ្ញុំទំនេរ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ កៅអីក្បែរខ្ញុំដែលបានប្តូរហើយនោះក៏ទំនេរដែរ ដូច្នេះវាហាក់ដូចជារឿងចៃដន្យពេកហើយ។ ជាការពិតណាស់ប្រសិនបើគ្មានកៅអីអាចប្តូរបាន ខ្ញុំច្បាស់ជាយ៉ាប់មិនខាន ប៉ុន្តែខ្ញុំពិតជាអរគុណយ៉ាងខ្លាំងចំពោះការគិតគូរក្នុងការស្វែងរកកៅអីដ៏ល្អបំផុតសម្រាប់ខ្ញុំតាមការស្នើរសុំ ហើយម៉្យាងទៀតខ្ញុំមានអារម្មណ៍ថាហាក់ដូចជាមានការឲ្យតម្លៃ និងចិត្តសប្បុរសចំពោះជនជាតិជប៉ុន។ ដូច្នេះខ្ញុំ​អាច​ចំណាយ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​អារម្មណ៍​កក់ក្ដៅ។ ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​ចំពោះ​អ្នកគ្រប់គ្រង check-in របស់ Thai Airways នៅ​អាកាសយានដ្ឋាន Narita ដែល​បាន​ជួយ​ខ្ញុំ​នៅ​ពេល​នោះ។
 រឿងមួយទៀតមិនទាក់ទងនឹងការជិះយន្តហោះទេ ប៉ុន្តែខ្ញុំបានលឺច្រើនអំពីបញ្ហាដែលទាក់ទងជាមួយនិងទិដ្ឋាការនាពេលថ្មីៗនេះ។ ខ្ញុំមានឱកាសទៅប្រទេសជប៉ុនជាមួយប្រជាជនកម្ពុជាមួយចំនួននៅថ្ងៃមុន ប៉ុន្តែទោះបីជាពួកគេមានឋានៈល្អនៅក្នុងសង្គម និង បានដាក់លិខិតបញ្ជាក់សមតុល្យធនាគារ និងឯកសារផ្សេងៗក៏ដោយ ក៏ពួកគេមិនត្រូវបានចេញទិដ្ឋាការដែរ។ ពេលនោះក្រុមហ៊ុនជប៉ុនបានផ្ញើឯកសារអញ្ជើញភ្លាមៗ ហើយអ្វីៗក៏បានប្រែជាល្អ ខ្ញុំមិននិយាយថាវាជារឿងអាក្រក់នោះទេ ប៉ុន្តែដោយសារប្រទេសជប៉ុនយ៉ាងហោចណាស់ក៍កំពុងខិតខំប្រឹងប្រែងធ្វើកិច្ចការផ្សេងៗដើម្បីបង្កើនចំនួនចំណុចទំនាក់ទំនងទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍ ខ្ញុំគិតថាពួកគេចាំបាច់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតដើម្បីកាត់បន្ថយបញ្ហាដែលប្រឈមផ្សេងៗ។
 ជាការពិត មានមនុស្សដែលបានទៅជប៉ុនហើយ​ មិនត្រឡប់មកប្រទេសកំណើតវិញ​ ដោយបន្តនៅខុសច្បាប់ ហើយខ្ញុំយល់ថា ពិភពលោកកំពុងបង្កើនការប្រុងប្រយ័ត្នក៏ដូចជាប្រឆាំងនឹងអំពើភេរវកម្ម ប៉ុន្តែខ្ញុំចង់ឱ្យមនុស្សជាច្រើន ទទួលបានបទពិសោធន៍ល្អៗពីប្រទេសជប៉ុន តាមដែលអាចធ្វើទៅបាន ជាពិសេ​សគឺទទួលនូវអ្វីដែលអ្នកមិនធ្លាប់បានជួប ដូច្នេះ លុះត្រាតែអ្នកទៅឃើញវាដោយផ្ទាល់ ក៏ដូចជាការប្រាស្រ័យទាក់ទងជាមួយប្រជាជនជប៉ុន ទេសភាព ច្បាប់ និងអាកប្បកិរិយានៃទីក្រុងជាដើម។ ខ្ញុំសង្ឃឹមថា សូម្បីតែនៅក្នុងប្រទេសដែលខ្ញុំរស់នៅបច្ចុប្បន្ន ប្រជាជនកម្ពុជានឹងមិនគ្រាន់តែគិតថា “ប្រទេសជប៉ុនជាប្រទេសដ៏ល្អ” នោះទេ ប៉ុន្តែប្រាកដជានឹងទៅទស្សនា និងទទួលយកបទពិសោធន៍របស់ប្រទេសជប៉ុនសម្រាប់ខ្លួនគេ ដែលអាចរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុនខាងលើនេះ ប្រជាជនកម្ពុជាកាន់តែចាប់អារម្មណ៍ និងប្លែកចំពោះរូបថតធុងសំរាមដាច់ៗពីគ្នា និងធុងសំរាមនៅតាមតំបន់បម្រើសេវាកម្ម រថយន្ត និងអ្នកថ្មើរជើងដែលគោរពសញ្ញាចរាចរណ៍ និងអ្វីៗផ្សេងទៀត ក្រៅពីរូបថតទេសភាព និងកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតរបស់ប្រទេសជប៉ុន។ ដោយមើលពួកគេ ខ្ញុំជឿជាក់ថាបទពិសោធន៍ដែលពួកគេទទួលបានតាមរយៈបទពិសោធន៍ទាំងនេះនឹងមានប្រយោជន៍នៅក្នុងប្រទេសនេះនៅថ្ងៃណាមួយជាក់ជាមិនខាន។ ជាការពិតណាស់ ការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នគឺចាំបាច់សម្រាប់អ្នកដែលចូលប្រទេសជប៉ុន ប៉ុន្តែវាច្បាស់ណាស់ថាប្រទេសទាំងពីរនឹងកាន់តែប្រសើរឡើង ប្រសិនបើមនុស្សកាន់តែច្រើនបានមើលឃើញ ប៉ះផ្ទាល់ មានអារម្មណ៍ ទទួលបទពិសោធន៍សម្រាប់ខ្លួនពួកគេ និងនាំយកបទពិសោធន៍ទាំងនោះមកជាមួយពួកគេវិញផងដែរ។