//រយះពេលដែលអាចត្រូវបានគេនិយាយថាជាកំណប់នៃជីវិត​

រយះពេលដែលអាចត្រូវបានគេនិយាយថាជាកំណប់នៃជីវិត​

នេះជាលើកដំបូងក្នុងរយះពេលជាងប្រាំពីរឆ្នាំ ដែលខ្ញុំបានប្រឡូកក្នុងអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ ហើយនៅពេលដែលខ្ញុំក្រឡេកមើលប្រទេសកម្ពុជាម្តងទៀតពីទស្សនៈនៃការស្វែងរកពត៌មាន ខ្ញុំបានដឹងថាប្រទេសកម្ពុជាបានផ្លាស់ប្តូរយ៉ាងច្រើន។

ក្នុងរយះពេលប្រាំពីរឆ្នាំកន្លងមកនេះ គឺមានការរាតត្បាតនៃមេរោគឆ្លងថ្មី ហើយជាលទ្ធផល ភោជនីយដ្ឋាននិងគ្រឹះស្ថាន អាជីវកម្មផ្សេងៗត្រូវបានផ្លាស់ប្តូរ ហើយខ្ញុំគិតថាមុខមាត់របស់ប្រជាជនដែលរស់នៅក្នុងប្រទេស កម្ពុជាក៏មានការផ្លាស់ប្តូរផងដែរ។ ជាពិសេសលក្ខណសំខាន់មួយរបស់សហគមន៍ជប៉ុន គឺការកើនឡើងនៃចំនួនក្រុមឧក្រិដ្ឋជនដែលហៅថា TOKURYU ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ខ្ញុំទទួលបានចំណាប់អារម្មណ៍ថា អ្នកមានទេពកោសល្យកាន់តែច្រើនកំពុងសម្រុកចូលមកប្រទេសកម្ពុជាជាងពីមុន។

ម្នាក់ក្នុងចំនោមពួកគេនៅក្នុងផ្នែកសារពត៌មាន បើទោះបីជាគាត់មិនសូវចេះភាសាជប៉ុនក៏ដោយ តែគាត់បានបង្កើតវាដោយភាពឆ្លាតវ័យរបស់គាត់​ ហើយគាត់ពិតជាមានភាពស្ទាត់ជំនាញខាងផ្នែកភាសាអង់គ្លេស ភាពមុឺងម៉ាត់ មានមហិច្ឆិតា និង ចង់រៀនសូត្រនូវរឿងរ៉ាវផ្សេងៗជាច្រើនទៀត។ ជាងនេះទៅទៀតនោះគាត់តែងតែចែករំលែកនូវអ្វីថ្មីៗដែលគាត់បានរៀនជាមួយបុគ្គលិកផ្សេងទៀត ហើយកំពុងក្លាយទៅជាធនធានដ៏មានតម្លៃក្នុងការបង្កើតក្រុម ដូច្នេះវានឹងមិនយូរប៉ុន្មានទេ មុនពេលដែលគាត់ចាប់ផ្តើមអាចរាយការណ៍ដោយខ្លួនឯងបាន។ បុគ្គលិកម្នាក់ទៀតនៅក្នុងផ្នែកលក់ ហើយស្ទាត់ជំនាញភាសាជប៉ុន សូម្បីតែការប្រើប្រាស់ភាសាជប៉ុនដែលមិនសូវល្អរបស់ខ្ញុំក៏គាត់អាចទំនាក់ទំនងជាមួយខ្ញុំបានដែរ។ ហើយសំខាន់ជាងនេះទៅទៀត គាត់មានជំនាញទំនាក់ទំនងល្អដែលជាកត្តាសំខាន់សម្រាប់បុគ្គលិកផ្នែកលក់។ ខ្ញុំធ្លាប់ធ្វើការជាមួយជនជាតិជប៉ុនច្រើនណាស់ ដែលការខិតខំប្រឹងប្រែងរបស់ខ្ញុំបានដាក់ចូលទៅអោយពួកគេគឺអាចមើលឃើញយ៉ាងច្បាស់ ហើយនេះក៏ប្រហែលជាលើកដំបូងដែលខ្ញុំបានជួបជាមួយជនជាតិខ្មែរ ដែលខ្ញុំអាចធ្វើការជាមួយមនុស្សដោយគ្មានភាពតានតឹងបែបនេះ។ គាត់ប្រហែលជាចូលចិត្តញុាំបន្តិច ប៉ុន្តែបើប្រើវាជាយុទ្ធសាស្រ្ត ដោយមិនគិតច្រើនពេក ហើយគ្រាន់តែចូលទៅជិតគាត់ដោយភាពរីករាយ គាត់ពិតជាអាចក្លាយជាអ្នកលក់ដ៏ពូកែម្នាក់។

ខ្ញុំបានប្រមូលនូវពេលវេលានៃជីវិតនៅវ័យ៣០ឆ្នាំជាងរបស់ខ្ញុំនូវពេលវេលាដ៏សំខាន់ក្នុងជីវិតមនុស្សម្នាក់ ខ្ញុំព្យាយាមចាត់ទុកការអប់រំថាវាមិនមែនគ្រាន់តែជាអ្វីដែលចាំបាច់សម្រាប់ការងារប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែការអប់រំគឺជាអ្វីដែលមានឥទ្ធិពលខ្លាំងលើជីវិតនៃអនាគតរបស់មនុស្ស ហើយខ្ញុំចង់អោយរយះពេលដែលខ្ញុំបានធ្វើការជាមួយពួកគេក្លាយជាចំនុចរបត់នៃជីវិតមនុស្សនោះ។

នេះគឺដោយសារតែពេលខ្លះខ្ញុំមានអារម្មណ៍ថា ខ្ញុំពិតជាមាននរណាម្នាក់បែបនោះ ហើយរយះពេលដែលខ្ញុំបានធ្វើការជាមួយមនុស្សនោះបានចាក់គ្រឹះសម្រាប់អ្វីដែលជាខ្ញុំនៅថ្ងៃនេះ ហើយវាហួសពីវិសាលភាពនៃការងាររបស់ខ្ញុំ ហើយមានឥទ្ធិពលលើតម្លៃនិងរបៀបរស់នៅរបស់ខ្ញុំ។​ ជាង២០ឆ្នាំបានកន្លងផុតទៅតាំងពីពេលនោះមក ហើយទោះបីជាមានរឿងមួយចំនួនដែលចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពដោយសារតែវាលែងពាក់ព័ន្ធទៅនឹងសម័យបច្ចុប្បន្នកាលក៏ដោយ ក៏ខ្ញុំជឿថាអ្វីៗជាច្រើន មានលក្ខណៈជាសាកល ហើយអាចអនុវត្តបានទូទាំងពិភពលោក។

ខ្ញុំមិនដឹងថាពួកគេនឹងចំណាយពេលជាមួយខ្ញុំប៉ុន្មាននោះទេនៅថ្ងៃអនាគត ក៏ប៉ុន្តែខ្ញុំចង់ធ្វើការជាមួយពួកគេម្តងមួយៗ ដូច្នេះក្នុងរយះពេលពីរបីឆ្នាំ ឬច្រើនទសវត្សរ៍ទៀត ពួកគេនឹងគិត ហើយងាកមកមើលខ្ញុំវិញ ហើយនិយាយថា ” ពេលវេលាដែលខ្ញុំធ្វើការនៅ JATICគឺជាទ្រព្យសម្បត្តិ ” ។