សេដ្ឋកិច្ចកម្ពុជានៅតែបន្តអភិវឌ្ឍ ហើយវាមិនមែនជារឿងចម្លែកទេដែលឃើញរថយន្តទំនើបៗបើកបរជុំវិញទីក្រុង។ អ្នកអាចមើលឃើញជាញឹកញាប់មិនត្រឹមតែ Lexus និង Mercedes ប៉ុណ្ណោះទេ ថែមទាំងរថយន្តទំនើបៗដូចជា Ferrari, Lamborghini, និង Rolls-Royce ជាដើម។
ការអាចទិញរថយន្តទំនើបនៅកម្ពុជា ដែលពន្ធនាំចូលរថយន្តខ្ពស់ខ្លាំង មានន័យថាអ្នកមានទ្រព្យច្រើន ទោះបីដោយសារតែតម្លៃរថយន្តជជុះមិនធ្លាក់ចុះដោយងាយក៏ដោយ។ ដោយសារការកើនឡើងតម្លៃដីធ្លី និងការបណ្តាក់ទុនពីបរទេស ប្រជាជនក៍មានទ្រព្យសម្បត្តិកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៍បានជំរុញឱ្យមានចំណង់ចង់បាននេះចង់បាននោះរបស់មនុស្សវណ្ណៈកណ្តាល។ ទីក្រុងភ្នំពេញសព្វថ្ងៃមានភាពរស់រវើកដែលអ្នកអាចទទួលបាននូវបរិយាកាសល្អប្រសើរដោយ គ្រាន់តែមើលក៏មានអារម្មណ៍ថាសប្បាយចិត្តដែរ។
ទោះយ៉ាងណាក៏ដោយ ក្នុងនាមខ្ញុំជាជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា រឿងមួយដែលធ្វើឲ្យខ្ញុំពិបាកចិត្តគឺអាកប្បកិរិយារបស់វណ្ណៈកណ្តាល និងអ្នកមាន។ ជាការពិតណាស់ មិនមែនគ្រប់គ្នាសុទ្ធតែដូចនោះទេ។ ខ្ញុំបានជួបមនុស្សល្អៗជាច្រើនដែលបានសិក្សានៅបរទេស ហើយខ្ញុំហាក់បីដូចជា ក្មេងជំនាន់ក្រោយនាពេលបច្ចុប្បន្ននេះ កំពុងតែបង្កើនជំនាញភាសាដ៏ល្អបំផុតរបស់ពួកគេ ដើម្បីទទួលបានព័ត៌មានពីក្រៅប្រទេសយ៉ាងឆាប់រហ័ស ហើយខិតខំបញ្ចូលវប្បធម៌ទំនើបទៅក្នុងសង្គមរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ វាគឺជាការពិតដែលមានមនុស្សមួយចំនួន ទោះបីជាប្រហែលជាមានតិចតួចប៉ុណ្ណោះដែលមានអាកប្បកិរិយាមិនគួរឱ្យជឿក្នុងការធ្វើដាក់ចំពោះបុគ្គលិកភោជនីយដ្ឋាន និងបុគ្គលិកសន្តិសុខ។
កុមារស្លូតត្រង់ ហើយជាញឹកញយពិបាកវិនិច្ឆ័យខុសត្រូវ។ ទោះបីជាយើងជាមនុស្សពេញវ័យជាអ្នកបង្កើតពិភពលោកដែលយើងរស់នៅសព្វថ្ងៃនេះក៏ដោយ វាជាកាតព្វកិច្ចធម្មជាតិរបស់យើងក្នុងនាមជាមនុស្សពេញវ័យក្នុងការធ្វើជាគំរូដ៏ល្អសម្រាប់កុមារដែលនឹងបង្កើតអនាគត។ តើនឹងមានអ្វីកើតឡើង ប្រសិនបើមនុស្សពេញវ័យប្រព្រឹត្តអំពើអាក្រក់នៅចំពោះមុខកុមារស្លូតត្រង់ទាំងនេះ? តើនេះមិនធ្វើឲ្យមនុស្សចងចាំមិនពិតថា«អ្នកមានមានអាកប្បកិរិយាក្រអឺតក្រទម»ទេ? អ្វីដែលយើងមើលទៅឃើញច្បាស់គឺមិនងាយស្រួលសម្រាប់កុមារក្នុងការសម្រេចចិត្តត្រឹមត្រូវនោះទេ។ នេះជាការពិតជាពិសេសនៅពេលដែលនេះគឺជាអាកប្បកិរិយារបស់អ្នកដែលមានអំណាច។
មិនមានអ្វីខុសជាមួយកុមារដែលាមានសុបិនចង់ក្លាយជាអ្នកមាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកត្រូវបានផ្តល់ការលើកទឹកចិត្តខុស ដូចជាការគិតថា “ប្រសិនបើខ្ញុំក្លាយជាអ្នកមាន ខ្ញុំអាចគេចផុតពីអាកប្បកិរិយាក្រអឺតក្រទម” អ្នកប្រហែលជាមានភាពលំអៀងទៅរកការគិតចង់រកលុយតាមមធ្យោបាយណាមួយដែលចាំបាច់។ ជាជាងការប្រព្រឹត្តតាមរបៀបដែលបំពេញចិត្តបុគ្គលតូចតាច ប្រព្រឹត្តដោយក្រសែភ្នែកមើលអនាគតដ៏ទូលំទូលាយរបស់ប្រទេស – ប្រាកដណាស់នេះជាឥរិយាបទដែលគេរំពឹងទុករបស់មនុស្សដែលមានអំណាចពិតប្រាកដ?