//តើ​យើង​គួរ​ធ្វើ​ដូចម្តេច​ដើម្បី​សម្លឹង​មើល​អនាគត​របស់​ប្រទេស?

តើ​យើង​គួរ​ធ្វើ​ដូចម្តេច​ដើម្បី​សម្លឹង​មើល​អនាគត​របស់​ប្រទេស?

 សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បន្ត​អភិវឌ្ឍ ហើយ​វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​ឃើញ​រថយន្ត​ទំនើបៗ​បើក​បរ​ជុំវិញ​ទីក្រុង។ អ្នកអាចមើលឃើញជាញឹកញាប់មិនត្រឹមតែ Lexus និង Mercedes ប៉ុណ្ណោះទេ ថែមទាំងរថយន្តទំនើបៗដូចជា Ferrari, Lamborghini, និង Rolls-Royce ជាដើម។

ការអាចទិញរថយន្តទំនើបនៅកម្ពុជា ដែលពន្ធនាំចូលរថយន្តខ្ពស់ខ្លាំង មានន័យថាអ្នកមានទ្រព្យច្រើន ទោះបីដោយសារតែតម្លៃរថយន្តជជុះមិនធ្លាក់ចុះដោយងាយក៏ដោយ។ ដោយសារការកើនឡើងតម្លៃដីធ្លី និងការបណ្តាក់ទុនពីបរទេស ប្រជាជនក៍មានទ្រព្យសម្បត្តិកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៍បានជំរុញឱ្យមានចំណង់ចង់បាននេះចង់បាននោះរបស់មនុស្សវណ្ណៈកណ្តាល។ ទីក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​មាន​ភាព​រស់​រវើក​ដែល​អ្នក​អាច​ទទួល​បាន​នូវ​បរិយាកាស​ល្អប្រសើរដោយ គ្រាន់​តែ​មើល​ក៏មានអារម្មណ៍ថាសប្បាយ​ចិត្ត​ដែរ។
 ទោះយ៉ាងណាក៏ដោយ ក្នុងនាមខ្ញុំជាជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា រឿងមួយដែលធ្វើឲ្យខ្ញុំពិបាកចិត្តគឺអាកប្បកិរិយារបស់វណ្ណៈកណ្តាល និងអ្នកមាន។ ជាការពិតណាស់ មិនមែនគ្រប់គ្នាសុទ្ធតែដូចនោះទេ។ ខ្ញុំបានជួបមនុស្សល្អៗជាច្រើនដែលបានសិក្សានៅបរទេស ហើយខ្ញុំហាក់បីដូចជា ក្មេងជំនាន់ក្រោយនាពេលបច្ចុប្បន្ននេះ កំពុងតែបង្កើនជំនាញភាសាដ៏ល្អបំផុតរបស់ពួកគេ ដើម្បីទទួលបានព័ត៌មានពីក្រៅប្រទេសយ៉ាងឆាប់រហ័ស ហើយខិតខំបញ្ចូលវប្បធម៌ទំនើបទៅក្នុងសង្គមរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ វាគឺជាការពិតដែលមានមនុស្សមួយចំនួន ទោះបីជាប្រហែលជាមានតិចតួចប៉ុណ្ណោះដែលមានអាកប្បកិរិយាមិនគួរឱ្យជឿក្នុងការធ្វើដាក់ចំពោះបុគ្គលិកភោជនីយដ្ឋាន និងបុគ្គលិកសន្តិសុខ។
 កុមារ​ស្លូតត្រង់ ហើយ​ជា​ញឹកញយ​ពិបាក​វិនិច្ឆ័យ​ខុស​ត្រូវ។ ទោះបីជាយើងជាមនុស្សពេញវ័យជាអ្នកបង្កើតពិភពលោកដែលយើងរស់នៅសព្វថ្ងៃនេះក៏ដោយ វាជាកាតព្វកិច្ចធម្មជាតិរបស់យើងក្នុងនាមជាមនុស្សពេញវ័យក្នុងការធ្វើជាគំរូដ៏ល្អសម្រាប់កុមារដែលនឹងបង្កើតអនាគត។ តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​មនុស្ស​ពេញ​វ័យ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ចំពោះ​មុខ​កុមារ​ស្លូត​ត្រង់​ទាំង​នេះ? តើ​នេះ​មិន​ធ្វើ​ឲ្យ​មនុស្ស​ចងចាំ​មិន​ពិត​ថា​«​អ្នក​មាន​មាន​អាកប្បកិរិយា​ក្រអឺតក្រទម​»​ទេ? អ្វី​ដែល​យើង​មើល​ទៅ​ឃើញ​ច្បាស់​គឺ​មិន​ងាយ​ស្រួល​សម្រាប់​កុមារ​ក្នុង​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​នោះ​ទេ។ នេះជាការពិតជាពិសេសនៅពេលដែលនេះគឺជាអាកប្បកិរិយារបស់អ្នកដែលមានអំណាច។
 មិនមានអ្វីខុសជាមួយកុមារដែលាមានសុបិនចង់ក្លាយជាអ្នកមាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកត្រូវបានផ្តល់ការលើកទឹកចិត្តខុស ដូចជាការគិតថា “ប្រសិនបើខ្ញុំក្លាយជាអ្នកមាន ខ្ញុំអាចគេចផុតពីអាកប្បកិរិយាក្រអឺតក្រទម” អ្នកប្រហែលជាមានភាពលំអៀងទៅរកការគិតចង់រកលុយតាមមធ្យោបាយណាមួយដែលចាំបាច់។ ជាជាងការប្រព្រឹត្តតាមរបៀបដែលបំពេញចិត្តបុគ្គលតូចតាច ប្រព្រឹត្តដោយក្រសែភ្នែកមើលអនាគតដ៏ទូលំទូលាយរបស់ប្រទេស – ប្រាកដណាស់នេះជាឥរិយាបទដែលគេរំពឹងទុករបស់មនុស្សដែលមានអំណាចពិតប្រាកដ?