ពិធីប្រគល់អណ្តូងទឹក និងកន្លែងលាងសម្អាតដៃបានធ្វើឡើងនៅសាលាបឋមសិក្សា សំរោងអណ្តែត ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមករា ក្រោមអធិបតីភាពលោក ណាកាហារ៉ា មិយូសុិ ( Nakahara Miyoshi ) ប្រធានក្លឹប Seseragi Mishima Rotary Club ដែលបានបរិច្ចាកអណ្តូងទឹកនោះផ្ទាល់ រួមទាំងលោកលេខា ធិការ រៀម ជីវិត ជាដំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុឹសុឹមឹ ថៃ ( Susumu Tai ) កុងស៊ុលកិត្តិយសប្រចាំទីក្រុងសេនដៃ ( Sendai ) និងជាទីប្រឹក្សាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សុីវ ស្រេង អនុប្រធាន ” ក្រុមការងារមនុស្សធម៌របស់ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ” លោកម៉ា ងន ប្រធានការិយាល័យក្រសួងអប់រំ យុវជន និងកីឡា និង លោក សុឹម យ៉ុង ចៅសង្កាត់ឈើខ្មៅ។



មកទល់នឹងពេលនេះ Seseragi Mishima Rotary Club បានបរិច្ចាកអណ្តូងទឹក កន្លែងលាងសម្អាតដៃចំនួន៤កន្លែងរួចមកហើយដល់ប្រទេសកម្ពុជា ហើយវាកំពុងត្រូវបានប្រើប្រាស់ដោយក្តីសោមនស្ស និង ដឹងគុណពីសំណាក់សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលរស់នៅក្បែរសាលាបឋមសិក្សាដែលបានទទួលការបរិច្ចាកនេះ។ នៅប្រទេសកម្ពុជា កុមារជាច្រើននៅតែបរិភោគ និងប្រើប្រាស់ទឹកដែលមិនមានការគ្រប់គ្រងអនាម័យបានត្រឹមត្រូវសម្រាប់ជីវិតប្រចាំថ្ងៃទេ។ ដោយសារការបរិភោគទឹក និងប្រើប្រាស់ទឹកនេះ នាំឲ្យមានជំងឺរាគរូស ការឆ្លងមេរោគបាក់តេរី និងវីរុស ហើយជួនកាលអាចឈានដល់ករណីបាត់បង់ជីវិតថែមទៀតផង។ ក្លឹប Seseragi Mishima Rotary Club នៅតែបន្តអនុវត្តន៍សកម្មភាពស្ម័គ្រចិត្តក្នុងប្រទេសកម្ពុជា ដោយមានគោលដៅផ្តល់នូវទឹកស្អាត ដើម្បីកុំអោយប៉ះពាល់ដល់សុខភាពកុមារ និងអ្នកភូមិដែលរស់នៅក្នុងបរិស្ថានបែបនេះ តាមរយៈការដំឡើងឧបករណ៍ធ្វើតេស្តពិនិត្យគុណភាពទឹក និងតម្រងចម្រោះទឹកស្អាត។
សាលាបឋមសិក្សាសំរោងអណ្តែតដែលទទួលបានអំណោយលើកនេះ គឺជាកន្លែងដែលមានទីតាំងនៅជិតដងទន្លេមេគង្គ ហើយការធ្វើតេស្តគុណភាពទឺក នាពេលកន្លងមក ក៏បានរកឃើញថាមានផ្ទុកសារធាតុពុល អាសេនិចផងដែរ ដែលធ្វើអោយពិបាកក្នុងការប្រើប្រាស់ទឺកបែបនេះបន្តទៅទៀតបាន។ ដូច្នេះហើយ តបតាមការស្នើសុំរបស់អគ្គកុងស៊ុលេឯកឧត្តម សុឹសុឹមឺ ថៃ ( Susumu Tai ) កុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុង សេនដៃ អង្គការចាធីក ( JATIC ) បានសហការជាមួយលោក តាកាហិរ៉ូ ហានដា ( Takahiro Handa ) ដែលជាអគ្គនាយកក្រុមហ៊ុន GP Biotech Co., Ltd. ដើម្បីដំឡើងតម្រងកាបូនដែលបានផលិតចេញពីកាកកាហ្វេ ដោយប្រើប្រាស់បច្ចេកវិទ្យាជប៉ុន នូវអណ្តូងទឹក និងកន្លែងលាងសម្អាតដៃ។ តម្រងចម្រោះទឹកនេះ គ្រោងនឹងផ្លាស់ប្តូរមកប្រើតម្រងចម្រោះទឹកដែលផលិតចេញពីសំបកគ្រាប់ស្វាយចន្ទីដែលដាំដុះក្នុងប្រទេសកម្ពុជាវិញ នាពេលអនាគត។ ហើយចុងក្រោយក៏នឹងមានគម្រោងណែនាំពីឧបករណ៍បន្សុទ្ធទឹក Nano Beat ដែលផ្តល់ដោយក្រុមហ៊ុនNano Beat Water Co., Ltd.ផងដែរ។ លោក រៀម ជីវិត លេខាធិការកុងស៊ុលកិត្តិយស ដែលជាដំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុឹសុឹមឹ ថៃ ( Susumu Tai ) បានអានសារអបអរសាទរជំនួសឯកឧត្តម ថៃ ( Tai ) ដោយកិច្ចចាប់ផ្តើមលោកបាន ធ្វើការថ្លែងអំណរគុណចំពោះសមាជិកក្លឹប Seseragi Mishima Rotary Club លោក ហានដា ( Handa )ប្រធានក្រុមហ៊ុន GP Biotech និង លោក កាសុិណូ ( Kashino ) ដំណាងអង្គការចាធីក ( JATIC ) បន្ទាប់មកលោកក៏បានសម្តែងនូវការគោរព និងដឹងគុណចំពោះក្រុមការងារដែលបានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកក្នុងការកសាងអណ្តូងទឹក ដោយបានថ្លែងថា៖ ចាប់ពីថ្ងៃនេះតទៅ សិស្សានុសិស្សដែលសិក្សានៅទីនេះ និងអ្នកភូមិដែលរស់នៅជិតទីកន្លែងនេះ អាចប្រើប្រាស់ទឹកស្អាត ជាប្រភពនៃជីវិត ដែលជាការទន្ទឹងរងចាំមកជាយូរបានហើយ។ វាប្រៀបបានដូចជាសុបិន្តរបស់អ្នកភូមិអញ្ចឹង។ សមាជិក Seseragi Mishima Rotary Clubបានដាក់ទីតាំងរបស់ប្រទេសកម្ពុជាដើម្បីដំឡើងអណ្តូងទឹក ដែលជាគម្រោងសកម្មភាព បន្តដ៏យូរអង្វែង ដែលបានចាប់ផ្តើមដំបូងនៅក្នុងខេត្តសៀមរាប។ កាលពីឆ្នាំមុនក៏មានការដំឡើងអណ្តូងទឹក នៅក្នុងសាលាបឋមសិក្សាមួយក្នងខេត្តតាកែវផងដែរ។ ការដឹងគុណចំពោះសមាជិកក្លឹប Seseragi Mishima Rotary Club នឹងនៅតែដក់ជាប់យ៉ាងជ្រៅក្នុងដួងចិត្តរបស់អ្នកភូមិ និងគ្មានថ្ងៃអាចបំភ្លេចបាននោះឡើយ។ លោក ណាកាហារ៉ា ( Nakahara ) ប្រធានក្លឹប Seseragi Mishima Rotary Club ក៏បានបញ្ជាក់ផងដែរថា៖ ខ្ញុំបានលឺពីលោកនាយកសាលាថា រហូតមកដល់ពេលនេះ សាលាបឋមសិក្សាសំរោងអណ្តែត បានប្រើប្រាស់ទឹកភ្លៀង និងទឺកមកពីទន្លេមេគង្គសម្រាប់លាង សម្អាតដៃ និងការប្រើប្រាស់បង្គន់ ហើយខ្ញុំសង្ឃឹមថា ទឹកដែលមកពីការជីកអណ្តូងនេះ ជាផ្នែកមួយដែលនឹងអាចជួយដល់កុមារ និងអ្នកភូមិបានប្រសើរឡើង។ លោកក៏បានសម្តែងនូវឆន្ទៈក្នុងការបន្តការធ្វើសកម្មភាពស្ម័គ្រចិត្តទៅថ្ងៃអនាគតទៀតថា៖ ” ដោយមានកិច្ចសហការពីឯកឧត្តម សុឹសុឹមឹ ថៃ ( Susumu Tai )និងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា យើងមានវិរយៈភាពធ្វើការងារស្ម័គ្រចិត្តរបស់យើងក្នុងការផ្តល់ទឹកស្អាតដល់សាលារៀនដែលខ្វះខាតជាបន្តបន្ទាប់ទៀតដោយសុទ្ធចិត្ត។


លោក Handa ប្រធានក្រុមហ៊ុន GP Biotech បានមកបំពេញទស្សនកិច្ចនៅកម្ពុជាម្តងទៀត ដើម្បីដោះស្រាយបញ្ហាអាសេនិចក្នុងអណ្តូងដែលបានបរិច្ចាកដល់សាលាបឋមសិក្សាសំរោងអណ្តែតដែលយើងបានរាយការណ៍នៅក្នុងទំព័រលក្ខណៈពិសេសប្រចាំខែកុម្ភៈរបស់យើង។ លើកមុនដែលយើងបានទៅទស្សនកិច្ច យើងត្រូវរៀបចំអោយទាន់ពេលព្រោះយើងមានភ្ញៀវកំណត់ពេលសម្រាប់ពិធី ដូច្នេះយើងដំឡើងតែតម្រងតូចមួយប៉ុណ្ណោះ ប៉ុន្តែលើកនេះយើងនឹងដំឡើងតម្រងពេញខ្នាត។
តម្រងបច្ចុប្បន្នមិនមានបញ្ហាអ្វីទេ ប្រសិនបើប្រើជាកន្លែងលាងដៃ ប៉ុន្តែអ្នកដែលប្រើប្រាស់ពិតប្រាកដគឺជាកុមារតូចៗ ហើយប្រាប់គេអោយលាងដៃ ក៏ប៉ុន្តែប្រហែលជាមានកុមារខ្លះផឹកចូលមាត់ផង។ វានឹងយឺតពេលបើសិនជាមានរឿងអ្វីកើតឡើង ហើយប្រសិនបើអ្វីៗនៅតែបន្តដូចដើម ការបរិច្ចាកនឹងមិនមានអ្វីក្រៅពីការបរិច្ចាកដែលបំពេញចិត្តខ្លួនឯងនោះទេ។ នោះមិនមែនជាលទ្ធផលដែលក្លឹប Seseragi Mishima Rotary Club ដែលបានបរិច្ចាកអណ្តូងនោះ ឬអ្នកដែលពាក់ព័ន្ធទាំងអស់ចង់បាននោះទេ។ នោះហើយជាមូលហេតុដែលវាចាំបាច់ដើម្បីធ្វើឲ្យកន្លែងលាងដៃនេះក៏អាចប្រើប្រាស់ជាកន្លែងសម្រាប់ផឹកទឹកផងដែរ ដែលនេះហើយនាំឲ្យមានដំណើរទស្សនកិច្ចត្រលប់មកវិញរបស់លោកប្រធាន Handa លើកនេះផងដែរ។ តម្រងថ្មីនេះដែរគឺវាមានទំហំធំជាង ៥ដងនៃទំហំតូចរបស់តម្រងដំបូងដែលបានដំឡើង ដែលមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវថាមពលដកយកចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការប្តូរញឹកញាប់នៃការជំនួសតម្រងផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការដំឡើងតម្រងមិនមែនជាការបញ្ចប់នៃការធ្វើនោះទេ ហើយប្រសិនបើគ្មានបញ្ហាអ្វីទេ បន្ទាប់ពីការធ្វើតេស្តគុណភាពទឹក បន្ទាប់់មកតម្រងត្រូវបានដំឡើងហើយ នោះទីបំផុតយើងអាចបើក វាឲ្យកុមារធ្វើជាប្រភពទឹកផឹកបាន ដូច្នេះហើយយើងគ្រោងនឹងសម្រេចគោលដៅរបស់យើងដោយការជំនួសតម្រងនៅពេលនេះ។
និយាយ គឺធ្វើវា
នៅក្នុងប្រទេសកម្ពុជា អ្វីៗមិនងាយបញ្ចប់នោះទេ ហើយរឿងដែលនឹកស្មានមិនដល់ក៏កើតឡើងដែរ។ សម្ភាធទឺកពីម៉ាសុីនបូមខ្លាំងពេក ហើយតម្រងមិនខ្លាំងគ្រប់គ្រាន់ទេ ដែលអាចបណ្តាលអោយវាផ្ទុះបាន។ នៅពេលដែលទំហំតម្រងកើនឡើង បរិមាណទឹកនិងកាបូនដែលបានធ្វើឲ្យសកម្មនៅខាងក្នុងក៏កើនឡើងផងដែរ ដែលបណ្តាលឲ្យមានសម្ភាធខ្ពស់ជាងការរំពឹងទុកនៅលើធុងចម្រោះ។ សំណាងនោះគឺវាមិនបានផ្ទុះនៅកន្លែងដែលមានក្មេងៗនោះទេ ប៉ុន្តែបានផ្ទុះកន្លែងដែលយើងនៅទីនោះ។ ខ្ញុំកំពុងធ្វើឲ្យក្មេងៗនៃសាលាបឋមសិក្សាសំរោងអណ្តែតរង់ចាំ ប៉ុន្តែខ្ញុំចង់ឲ្យពួកគេរង់ចាំបន្តិចសិន។ ការគាំទ្រអាចមានប្រសិទ្ធភាពបានលុះត្រាតែវាត្រូវបានធ្វើជាបន្តបន្ទាប់ និងដោយយកចិត្តទុកដាក់លើគ្រប់ព័ត៌មានលម្អិតគ្រប់ជ្រុងជ្រោយ។
