//អនុស្សាវរីយ៍ដែលបន្សល់ទុកពីអ្នកដែលបានឃ្លាតឆ្ងាយទៅ

អនុស្សាវរីយ៍ដែលបន្សល់ទុកពីអ្នកដែលបានឃ្លាតឆ្ងាយទៅ

ចូលមកដល់ក្នុងឆ្នាំនេះ​ គិតត្រឹមតែអ្នកដែលនៅជុំវិញខ្លួនខ្ញុំ គឺមានមិត្តភក្តិបីទៅបួននាក់បានប្រាប់ខ្ញុំថា ពួកគេនឹងត្រលប់ទៅប្រទេសជប៉ុនវិញ។ នៅក្នុងចំណោមមិត្តភក្តិទាំងនោះគឺមានមិត្តម្នាក់បានមកកម្ពុជាជាង១៥ឆ្នាំមកហើយ ហើយបានកំពុងតែរស់នៅក្នុងប្រទេសកម្ពុជាយូរជាងខ្ញុំទៅទៀត ហើយគាត់បានដឹងយ៉ាងសុីជម្រៅអំពីប្រទេសកម្ពុជានូវរសជាតិផ្អែម ប្រៃ ល្វីង ជូរចត់។ តទៅទៀតនេះខ្ញុំនឹងហៅគាត់ថាលោក[] ។ ខ្ញុំបានរស់នៅប្រទេសកម្ពុជាជាង១០ឆ្នាំមកហើយ ហើយខ្ញុំក៏បានជូនដំណើរមនុស្សជាច្រើនដែលត្រឡប់ទៅប្រទេសកំណើតវិញ ឬក៏ ត្រូវផ្លាស់ប្តូរទៅបន្តរស់នៅប្រទេសផ្សេងទៀត។ មានហេតុផលខុសៗគ្នាដែលជារួមមានហេតុផលខ្លះទាក់ទងនឹងស្ថានភាពក្រុមហ៊ុន ដែលតម្រូវអោយពួកគេត្រូវត្រលប់ទៅធ្វើការនៅប្រទេសកំណើតវិញដោយសារតែបានបញ្ចប់អាណត្តិ ឬត្រូវបានចាត់តាំងអោយទទួលបន្ទុកការងារនៅប្រទេសថ្មី ហើយក៏មានហេតុផលផ្ទាល់ខ្លួនផ្សេងៗផងដែរ ដូចជាបង្ខំចិត្តដកខ្លួនចេញដោយសារតែអាជីវកម្មមិនមានដំណើរការរលូនទៅមុខ ឬក៏ត្រូវត្រលប់ទៅវិញដើម្បីព្យាបាលជំងឺរុាំរ៉ៃដែលឈឺកាន់តែធ្ងន់ទៅៗ។ ចំពោះលោក[]វិញ គឺវាមិនមែនជារឿងចម្លែកនោះទេដែលគាត់បានសម្រេចចិត្តមិនដឹងជាប៉ុន្មានដង ថានឹងត្រលប់ទៅប្រទេសកំណើតវិញ ព្រោះក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ គាត់បានឆ្លងកាត់ការផ្លាស់ប្តូរការងារ និង ជំងឺរាតត្បាតកូវីដ១៩ រហូត។ ក៏ប៉ុន្តែបើទោះបីជាគាត់បានស៊ូទ្រាំរហូតឆ្លងផុតការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនេះក៏ដោយហេតុអ្វីបាន ជាគាត់នៅតែសម្រេចចិត្តត្រឡប់ទៅប្រទេសកំណើតវិញនាពេលនេះ?

បើតាមខ្ញុំស្តាប់ពីលោក[] គាត់បាននិយាយថា គាត់មិនមែនចាប់ផ្តើមគិតអំពីការវិលត្រឡប់ទៅប្រទេស ជប៉ុនវិញក្នុងពេលឥលូវៗនេះនោះទេ ក៏ប៉ុន្តែគឺចាប់តាំងពី១ឆ្នាំមុនមកម៉្លេះ គាត់ក៏បន្តគិតពិចារណារហូតមក ដោយមើលទៅលើស្ថានភាពនៅលើពិភពលោក រួមទាំងក្នុងប្រទេសកម្ពុជា និង បានគិតបណ្តើរៗពីការវិល ត្រឡប់ទៅប្រទេសវិញផងដែរ ហើយគាត់ក៏បានសម្រេចចិត្តក្រោយគិតវាពេញមួយឆ្នាំ។ អ្វីដែលធំជាងនេះទៅទៀតនោះគឺមានឥទ្ធិពលមួយផ្សេងទៀតដែរ នោះគឺរហូតមកដល់ពេលនេះគាត់ពឹងផ្អែកលើបងប្អូនបង្កើតរបស់គាត់ដើម្បីជួយមើលថែទាំឪពុកម្តាយដែលមានវ័យជាង៨០ឆ្នាំទៅហើយ។

តបទៅនឹងសំនួរដែលសួរគាត់ថា បើក្រឡេកមើលក្រោយរហូតមកដល់ពេលនេះ តើលោកគួរត្រឡប់ទៅប្រទេសជប៉ុននៅពេលណាល្អ? គាត់បានឆ្លើយដោយមិនស្ទាក់ស្ទើរថា៖ ” ខ្ញុំគិតថាគឺមានតែពេលនេះហើយ “។ លោក[]ដែលកាលនោះគាត់បានមកទស្សនាប្រទេសកម្ពុជាក្នុងនាមជាបុគ្គលិកមកពីក្រៅប្រទេស ឥលូវនេះគឺធ្វើការនៅក្រុមហ៊ុនក្នុងស្រុកមួយ។ ដូច្នេះហើយ ដ៏រាបណាក្រុមហ៊ុននៅតែបន្តការងារជូន គាត់នៅតែអាចបន្តការរស់នៅតទៅទៀតបាន។ ក៏ប៉ុន្តែគាត់មិនមែននៅក្មេង ហើយគាត់ក៏ជាជនបរទេសតែម្នាក់គត់នៅក្នុងក្រុមហ៊ុន ហើយវាជារឿងធម្មតាទេដែលគាត់ទទួលបានប្រាក់ខែខ្ពស់ជាងបុគ្គលិកខ្មែរនោះ។ លោក[] គាត់គ្មានអារម្មណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងមានការងើបឡើងវិញនោះទេតាំងពីឆ្នាំ២០២៣មក។ ហើយប្រសិនបើស្ថានភាពនេះនៅតែបន្តដដែល នោះឳកាសការងារសម្រាប់ខ្លួនគាត់គឺនឹងកាន់តែចង្អៀត។ ហើយវត្តមានរបស់ខ្លួនគាត់នឹងក្លាយជាបន្ទុក។ គិតដល់ត្រង់ចំនុចនេះ គាត់ដូចចង់ចាប់ផ្តើមគិតថាចង់ដកខ្លួនចេញ។ អ្នកដែលរស់នៅក្នុងប្រទេសកម្ពុជារយះពេលយូរគឺមិនមែនមានន័យថាពួកគេខ្លាំងពូកែជាងគេនោះទេ ប៉ុន្តែវាក៏អាស្រ័យទៅលើព្រេងសំណាងនិងជោគវាសនាផងដែរ។ ហេតុដូច្នេះហើយសម្រាប់អ្នកដែលចង់បន្តការរស់នៅក្នុងប្រទេសកម្ពុជាគួរចាប់យកចំនុចនេះ មកធ្វើការពិចារណាឡើងវិញអំពីជីវិតរបស់ខ្លួនឯងនៅក្នុងប្រទេសកម្ពុជា។ ជាចុងក្រោយ ជាមួយនឹងសំនួរដែលសួរថា តើលោកមានយោបល់អ្វីសម្រាប់អ្នកដែលត្រៀមនឹងមកកម្ពុជានាពេលខាងមុខដែរឬទេ?​គាត់បានឆ្លើយថា ” ខ្ញុំគិតថាអ្វីដែលសំខាន់បំផុតគឺប្រហែលជាសមត្ថភាពធ្វើអ្វីមួយអោយក្លាយជាការពិតដោយខ្លួនឯង។ នៅក្នុងសង្គមជប៉ុនប្រហែលជាគេមិនចូលចិត្តមនុស្សណាដែល​លេចធ្លោខ្លាំងពេក ចេញមុខខ្លាំងពេក មិនចេះសម្របតាមអ្នកជុំវិញខ្លួន ឬក៏ អ្នកមានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនខ្លាំងពេកនោះទេ។ ប៉ុន្តែវាជារឿងសំខាន់ណាស់ដែលខ្លួនអ្នកផ្ទាល់គួរមានអាកប្បកិរិយាក្នុងការរៀនសូត្រភាសាក្នុងតំបន់ របៀបរបបនៃការរស់នៅ ច្បាប់ទម្លាប់ក្នុងការរកសុី និងដឹងពីព័ត៌មាន ព្រឹត្តិការណ៍ថ្មីៗ ហើយមានសមត្ថភាពគិតស្រមើរស្រម៉ៃមើលដ៏សម្បូរបែប និង មានភាពច្នៃប្រឌិតដោយប្រើប្រាស់គំនិតផ្ទាល់ខ្លួនដើម្បីគូសវាសការរស់នៅសម្រាប់ខ្លួនឯង។​ នៅពេលដែលអ្នកនៅក្នុងស្ថាប័នដូចជា ក្រុមហ៊ុន ឬ ក្រុមណាមួយដែលប្រមូលផ្តុំគ្នាទៅដោយអ្នកដែលមានគុណតម្លៃស្រដៀងៗគ្នា នោះអ្នកប្រហែលជាមិនដែលសំគាល់ដឹងនោះទេ ក៏ប៉ុន្តែបើនៅក្រៅប្រទេសវិញ អ្នកត្រូវតែប្រកួតប្រជែងជាមួយខ្លួន ឯងកាន់តែច្រើនឡើងផងដែរ។ ហើយខ្ញុំគិតថា រឹតតែសំខាន់ទៅទៀតនោះ គឺការខិតខំព្យាយាមកែលម្អរបង្កើនសមត្ថភាពខ្លួនឯង និង ប្រើប្រាស់សមត្ថភាពទាំងនោះនៅក្នុងការបំពេញការងារ។ លោក[]បានឆ្លើយបែបនេះដោយស្នាមញញឹមដូចរាល់ដង ហើយនិង សម្លឹងមើលឆ្ពោះទៅមុខជានិច្ច។