ក្រុមហ៊ុន អារ៉ាកាវ៉ា ដេនកូ ខូអិលធីឌី (Arakawa Denko Co., Ltd) បានចូលរួមក្នុងអាជីវកម្មសំណង់អគ្គិសនី ដែលរួមបញ្ចូលថាមពលកកើតឡើងវិញដូចជា ការផលិតថាមពលពន្លឺព្រះអាទិត្យនិងប្រតិបត្តិការនៃរោងចក្រថាមពលពន្លឺព្រះអាទិត្យខ្នាតធំ ដោយប្រើប្រាស់ជំនាញរបស់ក្រុមហ៊ុនយើង។
ក្រុមហ៊ុនយើងខ្ញុំបានណែនាំឧបករណ៍ត្រួតពិនិត្យបន្ទះស្រូបពន្លឺព្រះអាទិត្យដែលផលិតដោយខ្លួនឯង និងមានប្រព័ន្ធមួយដើម្បីស្វែងរកផលិតផលដែលមានបញ្ហានៅក្នុងបន្ទះដែលបានចែកចាយប្រកបដោយប្រសិទ្ធភាពនិងអាចទុកចិត្តបាន។ ផលិតផលដែលមានបញ្ហាជាច្រើនមិនអាចត្រូវបានរកឃើញដោយភ្នែក ទទេនោះទេ ហើយប្រសិនបើពួកគេត្រូវបានមើលរំលង បរិមាណថាមពលដែលត្រូវបានបង្កើតនឹងធ្លាក់ចុះ ក៏ប៉ុន្តែឧបករណ៍នេះអាចត្រួតពិនិត្យផលិតផលនីមួយៗយ៉ាងត្រឹមត្រូវក្នុងរយះពេលប្រហែល ៣ ទៅ ៤នាទី។ ប្រសិនបើបញ្ហាត្រូវបានបញ្ជាក់ យើងជំនួសវាភ្លាមៗជាមួយក្រុមហ៊ុនផលិត ដោយហេតុនេះហើយវាអាចសម្រេចបាននូវប្រតិបត្តិការដ៏ល្អឥតខ្ចោះប្រកបដោយប្រសិទ្ធភាពនិងគុណភាពនៃការបង្កើតថាមពល។ ទោះបីជាការដំឡើងនិងដំណើរការបន្ទះផលិតថាមពលពន្លឺព្រះអាទិត្យជារឿងធម្មតាក៏ដោយ តែវាពិតជាកម្រណាស់ក្នុងការស្វែងរកក្រុមហ៊ុនដែលប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យដែលបានបង្កើតដោយខ្លួនឯង ដើម្បីត្រួតពិនិត្យយ៉ាងហ្មត់ចត់នូវផលិតផលដែលមានបញ្ហា។ គំនិតផ្តួចផ្តើមនេះគឺជាស្តង់ដារថ្មីដែលមានប្រសិទ្ធភាពផលិតថាមពល និងការត្រួតពិនិត្យគុណភាពសម្រាប់ឧត្តមភាពនៃប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញ ដោយវាបានប្រែក្លាយទៅជាក្រុមហ៊ុនឈានមុខក្នុងវិស័យនេះ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ និងគណៈប្រតិភូអមដំណើរផ្សេងទៀតដែលបានទស្សនាឧបករណ៍ធ្វើតេស្តនេះ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការពន្យល់ពីអ្នកទទួលបន្ទុក ដោយឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ ” លោកឈួន រតនះសម្បត្តិ មកពីក្រសួងរ៉ែ និងថាមពល ក៏បានអមដំណើរក្នុងការទស្សនាលើកនេះផងដែរ លោកនឹងជម្រាបដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អំពីបច្ចេកទេសទំនើបនេះក្រោយពេលដែលលោក វិលត្រលប់ទៅកាន់មាតុប្រទេសវិញ។
ជាការឆ្លើយតបលោក កូអិឈិ អារ៉ាកាវ៉ា (Koichi Arakawa) ប្រធានក្រុមហ៊ុន អារ៉ាកាវ៉ា ដេនកូ ខូអិលធីឌី (Arakawa Denko Co., Ltd) បានប្រកាន់ជំហរវិជ្ជមានដោយមានប្រសាសន៍ថា “យើងចង់ប្រើដំណើរទស្សនកិច្ចជាឳកាសមួយដើម្បីពិចារណាពីលទ្ធភាពរបស់ក្រុមហ៊ុនយើងក្នុងការរួមចំណែកក្នុងវិស័យថាមពលរបស់កម្ពុជា។ បន្ទាប់មកឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ម៉៉ៅ ហាវណ្ណាល់ និងគណៈប្រតិភូអមដំណើរផ្សេងទៀតក៏បានអញ្ជើញទៅទស្សនានៅឯរោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំធេងនោះហើយត្រូវបានទទួលស្វាគមន៍ដោយហ្វូងចៀម។ លក្ខណៈពិសេសនោះគឺវាត្រូវបានចិញ្ចឹមដោយអ្នកចិញ្ចឹមដោយមានជំនាញ ដើម្បីអោយចៀមសុីស្មៅជំនួសការកាត់ស្មៅដែលជាវិធីសាស្រ្តមួយមិនប៉ះពាល់ដល់បរិស្ថាន។ ការទទួលស្វាគមន៍ដោយសត្វចៀម អាចធ្វើអោយអ្នកមកទស្សនកិច្ចមានអារម្មណ៍ធូរស្បើយបន្ទាប់ពីអស់កម្លាំងពីការងារដ៏មមាញឺក ដែលនាំមកនូវបរិយាកាសដ៏កក់ក្តៅ និងជានិមិត្តរូបនៃការរួមរស់ជាមួយធម្មជាតិ។