//ក្រុមហ៊ុន Bell-chan Home Inc: លទ្ធភាពថ្មីសម្រាប់ការចិញ្ចឹមគោយកទឹកដោះដោយប្រើប្រាស់ប្រព័ន្ធអ៊ីអអេស (ERS)

ក្រុមហ៊ុន Bell-chan Home Inc: លទ្ធភាពថ្មីសម្រាប់ការចិញ្ចឹមគោយកទឹកដោះដោយប្រើប្រាស់ប្រព័ន្ធអ៊ីអអេស (ERS)

ក្រុមហ៊ុន Bell-chan Home Inc.​ ជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅក្នុងខេត្ត យ៉ាម៉ាហ្គឺជិ (Yamaguchi) បានប្រើប្រាស់នូវប្រព័ន្ធអុីអអេស (ERS) គម្រូ 5U ( សមត្ថភាពកែច្នៃ ២៥តោនក្នុង១ថ្ងៃ) ដើម្បីកែច្នៃកាកសំណល់លាមក ទឺកនោមពីគោចិញ្ចឹមយកធ្វើជាទឺកដោះ។ ប្រព័ន្ធនេះនឹងកែច្នៃកាកសំណល់ទៅជាជីកំប៉ុស ក្នុងន័យយកចិត្តទុកដាក់ទៅលើគោលបំណងក្នុងការបង្កើតគំនិតផ្តួចផ្តើមថ្មីមួយដើម្បីសម្រេចឲ្យបាននូវសង្គមដែលផ្តោតលើការកែច្នៃឡើងវិញនូវធនធានដែលមាន។ គំនិតផ្តួចផ្តើមមួយនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាគម្រូសម្រាប់ការចិញ្ចឹមគោយកទឹកដោះប្រកបដោយនិរន្តរភាពនាពេលអនាគត។

លក្ខណៈពិសេសនៃប្រព័ន្ធអុីអអេស (ERS) របស់ក្រុមហ៊ុន JET Inc. គឺស្ថិតលើភាពបត់បែននៃប្រព័ន្ធនេះ។ ប្រព័ន្ធអុីអអេស (ERS) មិនត្រឹមតែអាចប្រើប្រាស់ក្នុងវិស័យកសិកម្មចិញ្ចឹមសត្វយកទឹកដោះតែប៉ុណ្ណោះទេ ប៉ុន្តែប្រព័ន្ធនេះក៏អាចកែច្នៃកាកសំណល់អាហារ កំណកក្នុងទ្រុងសត្វដែលកើតចេញពីខ្លាញ់ និងកាកសំណល់វេជ្ជសាស្រ្តដែលពោរពេញដោយមេរោគដែលយកចេញពីមន្ទីរពេទ្យផងដែរ។ អាស្រ័យដោយមានភាពបត់បែនបែបនេះហើយ ទើបប្រព័ន្ធនេះអាចត្រូវបានប្រើប្រាស់ក្នុងវិស័យផ្សេងៗជាច្រើន។ គ្រឿងបរិក្ខារផលិតថាមពលជីវម៉ាស ជាទូទៅមានទំហំធំ និងមានតំលៃថ្លៃ ម្យ៉ាងទៀតដោយសារធនធានជីវម៉ាស​ត្រូវបានបែងចែកទៅតាមតំបន់ ដូច្នេះការផលិតត្រូវធ្វើឡើងក្នុងទ្រង់ទ្រាយតូចដែលជាលទ្ធផលទៅជាមានបញ្ហាលើការមិនអាចកាត់បន្ថយថ្លៃចំណាយខ្ពស់។ ផ្ទុយទៅវិញ ប្រព័ន្ធអុីអអេស (ERS) ផលិតឡើងក្នុងរចនាបថតូចៗដែលជាប់ចំណាត់ថ្នាក់តូចជាងគេក្នុងពិភពលោក និង សម្រេចបានការចំណាយក្នុងការដំឡើងមួយដែលតិចជាងពាក់កណ្តាលនៃការចំណាយរបស់រោងចក្រផលិតធំៗ។ ជាងនេះទៀតប្រទេសដែលសម្បូរដោយធនធានជីវម៉ាសដូចជាកម្ពុជា ប្រព័ន្ធនេះនឹងជួយកាត់បន្ថយថ្លៃប្រមូល និង ការដឹកជញ្ជូនដែលធ្វើឲ្យវាក្លាយជាដំណោះស្រាយមួយដ៏មានឥទ្ធិពល និង ប្រសិទ្ធភាព។ ប្រព័ន្ធអុីអអេស (ERS) ធ្លាប់ត្រូវបានដំឡើងនៅក្រៅប្រទេស ដូច្នេះហើយអាចនិយាយបានថាវាជាបរិក្ខាដ៏សាកសមសម្រាប់ប្រទេសកម្ពុជា។